បែកធ្លាយការពិតដែលស្រីស្អាតឡុង ម៉ានីន សម្រេចចិត្តគិតខ្លីគឺដោយសារតែ

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តមួយចំនួនបានជ្រាបដឹងហើយ ជុំវិញរឿងរ៉ាវស្នេហារបស់កំលោះសង្ហា ថុល សុភិទិ បច្ចុប្បន្នលោកបានវិលទៅសាងស្នេហ៍យ៉ាងផ្អែមល្ហែមជាមួយស្រីស្អាត ឡុង ម៉ានីន វិញហើយ ក្រោមហេតុផលអ្នកទាំងពីរនៅតែស្រឡាញ់គ្នា មិនអាចខ្វះគ្នាបាន ទោះបីជាកន្លងមកពួកគេធ្លាប់មានរឿងអន់ចិត្តនឹងគ្នារហូតប្រកាសបែកគ្នាម្ដងរួចហើយក៏ដោយ។

ដោយឡែក ចាប់តាំងពីវិលមកត្រូវរូវគ្នាឡើងវិញ ភិទិ និង ស្រីស្អាត ម៉ានីន កាន់តែស្រឡាញ់ផ្អែមល្ហែមនឹងគ្នាលើសដើម ដោយពួកគេបានថតរូបបញ្ជាក់ពីក្ដីស្នេហ៍ដ៏សែនល្អូកល្អិនបង្ហោះនៅលើបណ្ដាញសង្គម ព្រមទាំងប្រើភាសាស្នេហាដ៏ផ្អែមមុតធ្វើឱ្យអ្នកគាំទ្រឃើញហើយរំភើបចិត្តជំនួសទៀតផង។យ៉ាងណាមិញ ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកដែលតាមដានពីជីវិតគូស្នេហ៍មួយគូនេះ កំពុងផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង

ខណៈបានឃើញ ថុល សុភិទិ ស៊ែរចែករំលែក និង បង្ហោះសារបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងចំពោះគូស្នេហ៍ ដោយធ្វើការបន់ស្រន់ព្រះឱ្យជួយគូស្នេហ៍របស់លោក ដែលពេលនេះអ្នកនាង ឡុង ម៉ានីន កំពុងធ្លាក់ខ្លួនឈឺធ្ងន់សម្រាកនៅមន្ទីរពេទ្យ។ សារនោះ ថុល សុភិទិ បានបង្ហោះថា ៖ «អូនរឹងមាំមករហូតហើយ ឆាប់ជាណា ព្រះនឹងតាមថែរក្សាមនុស្សល្អដូចអូន Long Manin»។

តួយ៉ាង ជុំវិញរឿងនេះ តាមរយៈគណនីហ្វេសប៊ុករបស់អ្នកនាង ឡុង ម៉ានីន ដែលបានបង្ហោះសារដោយប្អូនស្រីរបស់អ្នកនាង ជូនដំណឹងឱ្យដឹងថាពេលនេះ អ្នកនាង ម៉ានីន កំពុងសម្រាកនៅមន្ទីរពេទ្យសន្លប់មិនទាន់ដឹងខ្លួនទេ ដោយមូលហេតុបណ្ដាលឱ្យអ្នកនាងចូលមន្ទីរពេទ្យ គឺដោយសារតែនាងបានលេបថ្នាំសម្លាប់ខ្លួន ព្រោះបញ្ហាផ្ទាល់ខ្លួនក្នុងគ្រួសារគិតច្រើន ស្រ្តេសខ្លាំងរហូតធ្វើឱ្យនាងសម្រេចចិត្តបែបនេះ។សារនោះប្អូនស្រីរបស់អ្នកនាង ម៉ានីន បានបង្ហោះរៀបរាប់ថា ៖

«ខ្ញុំ និច ប្អូន នីន អ្នកឆាតមកគាត់ គាត់អត់បានតបទេ គាត់គេងពេទ្យ 2 ថ្ងៃហើយ អាណិតណាស់មិនដែលត្អូញត្អែរ ខ្លួនជាស្រីទេតែការងារ 100 ជំពូកស្អីក៏ធ្វើដែរ មិនដែលឱ្យគ្រួសារ និង អ្នកជុំវិញខ្លួនពិបាកទេ ការងាររកសុីច្រើនឆ្លៀតឡាយលក់ដល់យប់ទាំងខ្លួនឈឺ + ប៉ាឈឺធ្ងន់ + ប្អូនពៅដើរលេងបាត់ពីផ្ទះ និង បញ្ហាតូចៗខ្លះៗមួយចំនួនទៀត គិតច្រើនស្រ្តេស ធ្វើអីមិនចេញគាត់លេបថ្លាំសម្លាប់ខ្លួនតែបញ្ជូនមកពេទ្យទាន់ ឥឡូវអត់ដឹងខ្លួនទេ ជីបចម្តងឡើងម្តងចុះ ខ្សោយខ្លាំងពេទ្យថាអាចប្រឈមនឹងគាំងបេះដូង ត្រូវនៅពេទ្យតាមដានបន្តទៀត»៕ ក្នុងនោះដែរ អ្នកនាង បន្តទៀតថា ៖ «ហេតុអីបានប្អូនខ្ញុំវាមិនកែរ បងអន់ខ្លាំងណាស់ដែលមើលថែរប្អូនមិនបានល្អ មិត្តភក្តិប្អូនវាសំខាន់ជាងម៉ាក់ប៉ានិងបងៗ😔 បងព្យាយាមគ្រប់យ៉ាងចង់អោយគ្រួសារបាននៅជួបជុំគ្នានិងស្គាល់របស់ល្អៗដូចគេតែចុងក្រោយប្អូននៅតែធ្វើអោយខកបំណងម្តងហើយម្តងទៀត បងហត់ណាស់ មិនចង់នៅឃើញនៅដឹងលឺអីទៀតទេទើបចង់ទៅអោយផុតៗ បងមិនចង់នៅឃើញប៉ាម៉ាក់ប្រពន្ធកូនប្អូនយំមុខបងទៀតទេ 😭😭😭 កាលក្របងប្អូនយើង3នាក់នៅរួមគ្នាហេតុអីពេលនេះប្អូនចោលគ្រួសារ😭😭😭មិនអាណិតបង គួរអាណិតកូនប្អូនផងវារកប៉ា ចាំមើលផ្លូវប៉ា😭
ពីក្មេងប្អូនចង់បានភាពកក់ក្តៅពីប៉ា កូនប្អូនវាក៏ចង់បានដូចប្អូនដែរ😭 បើដើរផ្លូវល្អបងមិនឈឺចាប់ទេតែប្អូនដើរតាមមិត្តធ្វើរឿងមិនល្អដដែលៗ បងត្រូវដើរតួរជាម្តាយផង ឪពុងផង បងស្រីផង បងតឹងទ្រូងណាស់ ជួបបែបនេះ បងស្រឡាញ់ប្អូនជាងគេតែប្អូនអោយបងខកចិត្តដដែលៗ😭😭😭»


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *