ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៣ គូស្នេហ៍ ស្រឡាញ់ភេ…ទដូចគ្នាមួយគូ សម្រេចចូលរោងភ្ជាប់ពាក្យជាមួយគ្នា ដោយស្រឡាញ់ចិត្ត និងចិត្ត មិនគិតលើទ្រព្យសម្បត្តិមានក្រឡើយ នេះបើយោងតាមការបញ្ជាក់របស់ នារីដ៏ស្រស់ស្អាត ក្នុងថ្ងៃភ្ជាប់ពាក្យរបស់ខ្លួន។ក្នុងនោះដែរ ឃើញបែបនេះ ក៏មានមតិពីរ បី នាក់ comment ថា “គិតអី?, ស្រឡាញ់លុយ, ចែស្អាតណាស់ ម៉េចបានទៅអ៊ីចឹង”។ ដោយមិនទុកយូរទេ ខាងស្រីតប comment ទំាងនេះថា
“បងអត់គិតអីទេ គ្រាន់តែដឹងថាមាន ក្ដីសុខ ពេលបាននៅក្បែរគាត់តែ ប៉ុណ្ណឹងឯង, ខុសមែនទេ ដែលយើង ស្រលាញ់គ្នា, អរគុណអូន ដែលសរសើរបងស្អាត ហើយ ធ្វើម៉េច បើ ព្រហ្មលិខិត កំណត់អោយបងស្រលាញ់មនុស្សស្រីដូចគ្នា ហើយបងមិនដឹងកែចារឹត អោយមកស្រលាញ់ មនុស្សប្រុសវិញ ម៉េចទេ”។ទោះជាយ៉ាងមានការគាំទ្រមិនតិចទេ ពេលឃើញ គូស្នេហ៍មួយគូនេះ សម្រេចភ្ជាប់ពាក្យជាមួយគ្នាតាមបេះដូង ហើយក៏បានចូល comment ភ្លាមៗថា ៖
wow congratulations so sweet, ស្របតាមការសម្រេចចិត្តគាត់ ជូនពរបងមានក្ដីសុខ, ជូនពរចែ មានក្តីសុខពេញមួយជីវិត, ធ្វើតាមបេះដូងស៊ីស ជូនពរស្រឡាញ់គ្នា ដល់ចាស់កោងខ្នង។មិនទាន់អស់ទេ ការបាន ពីរថ្ងៃមានបងប្រុសម្នាក់ comment ថា “មុខមាត់ប្អូនស្រី ពិតជាស្រស់ស្អាតណាស់ ម៉េចបានជាដាច់ចិត្តធ្វើបាបគាត់អ៊ីចឹង មើលទៅគាត់ដូចមិនសូវត្រេកអរសោះ ប្រយ័ត្នមានកម្មពារណា
កម្មមិនចាំជាតិក្រោយទេ”។មិនទុកយូរទេ ខាងកូនក្រមុំ តបវិញយ៉ាងចាក់ដោត ចំៗថា ៖ «ពូ គិតថាអោយតែគេស្រលាញ់ប្ដី ចាស់ ដឹងតែ បោកលុយ ប្ដី នឹងរហូតមែន ខ្ញុំស្រលាញ់គ្នា ចិត្ត និងចិត្ត ណាពូ ខ្ញុំមិនដែលគិតរឿងលុយ ជាមួយគាត់ទេ អ៊ីចឹង ពូ កុំភ័យ ខ្ញុំ គ្មាន កម្មពារ អីទេ»។
Leave a Reply