ហ្វេសប៊ុក ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយមនុស្សប្រុសស្រីជាសាច់ញាតិនឹងគ្នា បានស្លា…ប់បាត់បង់ជីវិតនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ។ ជនរងគ្រោះទាំង ២នាក់ ត្រូវបានគេស្គាល់អត្តសញ្ញាណ ទី១ មានឈ្មោះ ហ៊ាន ប៊ុណ្ណារ៉ាត់ អាយុ ៤៧ឆ្នាំ ជាគ្រូបង្រៀនសាលាឯកជនមួយនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត និងមានទីលំនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ចំណែក ទី២/ឈ្មោះ ពេក អានី ភេទស្រី អាយុ ៣៦ ឆ្នាំ ជា(ម្ចាស់ផ្ទះ) រស់នៅបូរីមានជ័យ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និងម្នាក់ទៀតមិនទាន់ស្គាល់ឈ្មោះកំពុងសង្រ្គោះ។
មុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី៩ មករា ឆ្នាំ២០២៣ ជនរងគ្រោះជាពូបានទៅលេងក្មួយស្រីដល់ផ្ទះ ហើយនាំគ្នាផឹកស្រា.សដែលក្មួយទិញទុកយូរហើយ ដោយលាយជាមួយភេសជ្ជៈកូកាកូឡា និងក្រូចឆ្មា។យ៉ាងណាមិញ ក្រោយទទួលទានស្រាខាងលើរួចប្រហែល ៣ ទៅ ៤ម៉ោង ស្រាប់តែជនរងគ្រោះទាំង២មានអាការៈមិនស្រួលខ្លួន។ បន្ទាប់មក សាច់ញាតិក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។
ប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត លោកវជ្ជបណ្ឌិត ឪក ទីណា បានប្រាប់តាមទូរស័ព្ទថា កាលពីព្រលប់ថ្ងៃទី៩ មករា ២០២៣ ខាងមន្ទីរពេទ្យ ពិតជាបានទទួលមនុស្សប្រុសស្រី ២នាក់ដែលជាជនរងគ្រោះមែនប៉ុន្តែលោកថា ដោយសារជនរងគ្រោះទាំង ២មានអាការៈធ្ងន់ធ្ងរ ខាងលោកក៏បានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុនមង្គលបូរីបន្តហើយថា ពេលនេះឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានប្រមូលវត្ថុពាក់ព័ន្ធបញ្ជូនទៅក្រសួង ដើម្បីត្រួតពិនិត្យរួចហើយ។ជុំវិញរឿងរ៉ាវនេះ លោកឡេ ចន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តប្រាប់តាមទូរស័ព្ទថា ករណីនេះ
មិនទាន់ដឹងមូលហេតុពិតប្រាកដនៅឡើយទេ ដោយអះអាងថា ពេលនេះក្រុមការងាររបស់មន្ទីរនឹងសមត្ថកិច្ចពាក់ព័ន្ធកំពុងធ្វើការស្រាវជ្រាវនៅឡើយ។បើរឿងនេះ ជាករណីពុលស្រាសមែនពលរដ្ឋគ្រប់គ្នា គួរតែមានកាប្រុងប្រយ័ត្នមិនត្រូវទទួលទានស្រាសដែលមិនស្គាល់ប្រភពឡើយ ព្រោះករណីពុលស្រាសបែបនេះបានកើតមានជាញឹកញាប់ បណ្តាលឲ្យមនុស្សស្លា…ប់នឹងរបួសផងដែរនាពេលកន្លងមក៕
Leave a Reply