រំភើបជំនួស! អ្នកនាង Love Riya ប្រារព្ធពិធីជប់លៀងចេញខែឲ្យអូន តនៗ ពិតជាអធិកអធមណាស់ជាពិសេសសុទ្ធតែតារាល្បីៗចូលរួម (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយតារាហ្វេសប៊ុកអ្នកនាង Love Riya ដែលជាអ្នកលក់ឡេដ៏ល្បីឈ្មោះមួយរូបដែលមានរូបសម្រស់ស្រស់ស្អាត មានលុយឡាន ផ្ទះវីឡា ជាពិសេសមានមុខជំនួញជាច្រើននៅក្នុងដៃទៀតផង៕ សូមរំលឹកបន្តិចផងដែរថា អ្នកនាង ធ្លាប់បានរៀបការម្តងហើយតែលែងលះគ្នាវិញ ដោយបន្សល់បាននូវកូនស្រីដ៏គួរអោយស្រលាញ់មួយគឺអូន ទែនៗ។មិនទាន់បានប៉ុន្មានផង ស្រាប់តែ អ្នកនាង Love Riya បានស្គាល់កំលោះរូបសង្ហារម្នាក់ មានមុខងារជាមន្រ្តីប៉ូលីសគឺលោក ហេង គីមហៀង៕

ក្នុងនោះដែរ ក្រោយស្វែងយល់ចិត្តមួយរយៈពេលខ្លីមក អ្នកទាំង ២បានសម្រេចចិត្តចូលរោងការជាមួយគ្នាតាមប្រពៃណីខ្មែរហើយដែលកម្មវិធី ដ៏អធិកអធម នេះត្រូវបានរៀបចំ និងធ្វើឡើង នៅឯ គេហដ្ឋានខាងស្រី ដែលស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ។ តួយ៉ាង ក្រោយរៀបការរួច គេឃើញ អ្នកទាំងពីរ តែងតែបង្ហាញ ស្នាមញញឹម
ក្តីសុខ ក្នុងគ្រួសារ ដ៏តូចមួយរបស់ខ្លួន ពិសេសជាមួយ ទែនទែន កូនស្រីសំណព្វចិត្ត តែម្តងព្រមទំាងនាំគ្នា ដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅគួរឲ្យច្រណែនខ្លាំងណាស់ ពិសេស Love Riya កំពុងមានផ្ទៃពោះកូនទី 2 ហើយ បានជាង 7 ខែ ជាមួយ លោក គីមហៀង ស្វាមីក្រោយធ្វើឲ្យ អ្នកទំាងពីររំភើបចិត្តស្ទើរហោះ ព្រោះការប៉ងប្រាថ្នារបស់ខ្លួន បានសម្រេចហើយ។ យ៉ាងណាមិញ ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២២ Love Riya ត្រូវស្វាមី

ជូនមកដល់មន្ទីរពេទ្យបាត់ ដើម្បីត្រៀមសម្រាលកូនទី២ ។មិនយូរប៉ុន្មាន Love Riya មកដល់ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ អ្នកលក់ឡេ រូបនេះ បានសម្រាលកូនប្រុសទី ២ របស់ខ្លួនដោយជោគជ័យហើយ ទំាងម្តាយ និងកូនមានសុខភាពល្អណាស់ ថែមទំាងមានឈ្មោះពីរោះទៀត ដាក់ថា ហៀង អារីយ៉ាផាយុ ហៅ តន។ មិនត្រឹមតែប៉ុណ្ណោះទេ ភាគច្រើនថាមុខអូនកាត់ដូចប៉ាៗគេតែម្តង ដោយមានច្រមុះស្រួច និងទម្រង់មុខ សង្ហាមិនចាញ់លោក​ ហេង គីមហៀង ប៉ុន្មានទេ។ គ្រាន់តែឮ សំឡេងកូនប្រុស កើតភ្លាម លោក ហេង គីមហៀង សប្បាយចិត្ត សឹងតែរកពាក្យនិយាយអត់ចេញ បានត្រឹមពោលទំាងរំភើបថា ៖

«ថ្ងៃដែលខ្ញុំរងចាំ​ថ្ងៃទី 12​ ខែ12​ ឆ្នាំ2022 វេលាម៉ោង​ 9:00នាទីព្រឹក រីករាយ និង សូមស្វាគមន៍​ កូនប្រុសរបស់ប៉ាៗ​ អូនឈ្មោះ​ ហៀង​ អារីយ៉ាផាយុ ឥឡូវអូនចេញមកមើលពិភពលោកយើងហើយ​ លោកតា​ យាយ​ អ៊ុំ​ ពូ​ មីង​ សុំពាក្យជូនពរអូនម្នាក់មួយផង ប៉ាៗសូមអរគុណប្រពន្ធសម្លាញ់ខ្លាំងណាស់សម្រាប់ការលះបង់”។ កើតទើបបាន ៣ ថ្ងៃសោះ អូនផាយុ ប្រែមុខមាត់ ស្អាតណាស់លោកអើយ ពិសេសច្រមុះស្រួចកាត់រកប៉ាៗគេទៀត ដល់ថ្នាក់ អ្នកខ្លះមើលមួយភ្លែត ស្មានតែកូនបារាំង។ទើបកើតថ្ងៃមុនសោះ នាថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៣ អូនផាយុ ចេញខែ កាលពីម្សិលម៉ិញបាត់ មើលទៅមុខមាត់ ប្រែប្លែកច្រើន គួរឲ្យក្នាញ់ណាស់។

ឆ្លៀតក្នុងឱកាសដ៏ពិសេសកូនប្រុស Love Riya បានពោលពាក្យទំាងនេះចេញមកថា “ជាដំបូងអូនសូមជំរាបសួរ លោកតា យាយ អ៊ុំ មា មីង បងប្អូនទាំងអស់គ្នា ថ្ងៃទី12 01 2023 នេះគឺជាថ្ងៃដែលអូនចេញខែហើយ (បានមួយខែ) អ៊ីចឹង អូនផាយុ សុំពាក្យជូនពរ អំពីសំណាក់ ពុក ម៉ែ បងប្អូន ទាំងអស់គ្នា ម្នាក់មួយផងណា អូនសង្ហាទេ?”។មិនឲ្យចាញ់ទែនទែន ទេ Love Riya និងស្វាមី ក៏បានធ្វើពិធីជប់លៀង ឡើងអធិកអធមខ្លាំងណាស់ឲ្យ កូនប្រុសម្នាក់នេះផងដែរ ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និង ក្រុមគ្រួសារ យ៉ាងច្រើនកុះករ ប្រកបដោយភាពសប្បាយរីករាយ។ក្នុងនោះ Love Riya បានពោលពាក្យមួយឃ្លា ថា “តួឯកសង្ហាណាស់អូនផាយុថ្ងៃចេញខែ, ថៃ្ងពិសេសអូនផាយុហើយ សូមពាក្យជូនពរម្នាក់មួយមកអ៊ុំពូមីង”។


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *