ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានស្គាល់ហើយ អ្នកនាង ដេននី ក្វាន់ គឺជាតារាសម្តែងដ៏ល្បីម្នាក់ ក៏ត្រូវជាម្តាយបង្កើត របស់ សុខ គីមហ័ង ហៅ ល្អហួស ផងដែរ។ ព្រោះតែជោគជ័យ ក្នុងអាជីព និងមុខជំនួញរបស់ខ្លួន ទើបធ្វើឲ្យ តារាស្រីម្នាក់នេះ មានលទ្ធភាព សង់ ម៉ូតែល នៅខេត្តព្រះវិហារ មើលទៅពិតជាធំ និងម៉ូតស្អាតញាក់សាច់។ ងាកមកមើលបច្ចុប្បន្ន ល្អ ហួស ត្រូវបានមហាជាច្រើនកោតសរសើរនូវរូបសម្រស់ និងទេពកោសល្យសិល្បៈរបស់នាងតាំងពីកុមារភាព ខណៈពេលមុខមាត់របស់នាង ត្រូវបានគេប្រៀបធៀបស្អាតដូចទៅនឹងនាង យ៉ាយ៉ា តួឯកថៃទៀតផង។
ចំណែក ដេននី ក្វាន់ ស្របពេលល្អហួស កាន់តែពេញរូបរាងនោះ នាងក៏មានទំនាក់ទំនងស្នេហាជាមួយ ចឹកឡេង រហូតទទួលបានចំណងដៃកូនស្រីម្នាក់ កើតកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ដោយគិតមកដល់ពេលនេះ មានអាយុជិត៥ខែហើយ។នៅថ្ងៃឆ្លងឆ្នាំនោះ ដេននី ក្វាន់ បាននាំកូនៗទាំង២ជាមួយក្រុមគ្រួសារទៅលេងនៅឯខេត្តសៀមរាប ហើយបង្ហោះរូបថតជាច្រើនសន្លឹក ភាគច្រើន ថតជាមួយល្អហួស នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ រួចពោលពាក្យថា
«យប់មិញឆ្លងឆ្នាំនៅសៀមរាប សប្បាយណាស់»។ក្រោយមកនៅរសៀលថ្ងៃដដែលនេះ ដេននី ក្វាន់ បានបង្ហោះរូបថតជាមួយកូនស្រីទើបកើតឈ្មោះចាស្មីន វិញម្ដង ហើយពោលពាក្យថា «ថ្ងៃថ្មី ខែថ្មី ឆ្នាំថ្មី 2023 Single mommy នាំកូនមាសមើលទេសភាពអង្គរវត្តម្តងមើល»។ អ្នកនាង ដេននី ក្វាន់ បន្តបង្ហោះសារប្លែកជាហូរហែ បែបនេះថា “ថ្ងៃថ្មី ខែថ្មី ឆ្នាំថ្មី 2023 Single mommy នាំកូនមាសមើលទេសភាពអង្គរវត្តម្តងមើល,
តាំងពីមេម៉ាយម្តងទៀតមក សូម្បីចូលចង្រ្កានធ្វើម្ហូបក៏cuteដែរ សរសើរខ្លួនឯងណាស់ តែ៤ខែសោះ អាចយកគីឡូដូចដើមវិញបាន Single mommy ឥឡូនៅតែ 42kg ទេចាស ស្រក25kg, អ្នកឆាតញ៉ែអើយ ញ៉ែអីក៏ញ៉ែម្ល៉េះ? ចាំមេម៉ាយអោយគ្រប់មួយឆ្នាំសិនមើល ទើបតែមេម៉ាយមួយខែសោះនឹង សុំទោស អូនអត់ទាន់បើកទេ”។ដេននី ក្វាន់ បន្តប្រាប់ថា “ខោអាវគ្រួសារខ្ញុំ ទិញអស់ជាង1ម៉ឺនដុល្លារ ពេលបែកគ្នាទៅនៅសល់ណែនទូ ខ្ជិលទុកនាំចង្អៀតទូ បើយកទៅបោះចោល ស្តាយ អាណិតដល់អ្នកដែលគ្នាអត់អីស្លៀក អ៊ីចឹង ទុកឡាយចែកដល់អ្នកដែលគ្នាអត់ៗទៅល្អជាង”។
Leave a Reply