ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និងរំជួលចិត្តជាខ្លាំង ក្រោយបានឃើញសកម្មភាពដូនចាស់ ស៊ូស្កាត់ជិះឡានឈ្នួលពីខេត្តសៀមរាប ដើម្បីជួបឧកញ៉ា ទៀ វិចិត្រ សំពះសុំជំនួយជួយជាកង់ ១ ឱ្យចៅជាទីស្រឡាញ់របស់ខ្លួន។ដោយឡែក ទាក់ទិនទៅនឹងករណីខាងលើ តាមរយៈវីដេអូប្រមាណជិត ៨ នាទី ដែលបង្ហោះដោយឧកញ៉ា ទៀ វិចិត្រ បានបង្ហាញពីសកម្មភាពដូនចាស់
លើកដៃសំពះញាប់ជាប់គ្នារដឹក ពឹងលោកឧកញ៉ាឱ្យជួយដល់លោកយាយផង ដោយសារតែលោកយាយត្រូវការថវិកា ដើម្បីទិញកង់ឱ្យចៅរបស់ខ្លួន។ក្រោយស្ដាប់រឿងរ៉ាវលោកយាយយ៉ាងយកចិត្តទុកដាក់រួចមក ឧកញ៉ា ទៀ វិចិត្រ បានជូនថវិកាលោកយាយចំនួន ១២០០ ដុល្លាសម្រាប់ទិញកង់ជូនចៅ និង ជូន ១០០ ដុល្លារបន្ថែមទៀត
សម្រាប់ជូនលោកយាយធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ព្រមទាំងឱ្យក្រុមការងារជូនលោកយាយទៅដល់ចំណតឡានក្រុងទៀតផង៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ
Leave a Reply