ភ្នំពេញ ៖ សូមរំលឹកបន្តិចផងដែរថា នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ អ្នកនាង Love Riya បានសម្រាលកូនប្រុសទី ២ របស់ខ្លួនដោយជោគជ័យហើយ ទាំងម្តាយ និងកូនមានសុខភាពល្អណាស់ ថែមទំាងមានឈ្មោះពីរោះទៀត ដាក់ថា ហៀង អារីយ៉ាផាយុ ហៅ តន។ មិនត្រឹមតែប៉ុណ្ណោះទេ ភាគច្រើនថាមុខអូនកាត់ដូចប៉ាៗគេតែម្តង ដោយមានច្រមុះស្រួច និងទម្រង់មុខ សង្ហាមិនចាញ់លោក ហេង គីមហៀង ប៉ុន្មានទេ។ គ្រាន់តែឮ សំឡេងកូនប្រុស កើតភ្លាម លោក ហេង គីមហៀង សប្បាយចិត្ត សឹងតែរកពាក្យនិយាយអត់ចេញ បានត្រឹមពោលទំាងរំភើបថា ៖
«ថ្ងៃដែលខ្ញុំរងចាំថ្ងៃទី 12 ខែ12 ឆ្នាំ2022 វេលាម៉ោង 9:00នាទីព្រឹក រីករាយ និង សូមស្វាគមន៍ កូនប្រុសរបស់ប៉ាៗ អូនឈ្មោះ ហៀង អារីយ៉ាផាយុ ឥឡូវអូនចេញមកមើលពិភពលោកយើងហើយ លោកតា យាយ អ៊ុំ ពូ មីង សុំពាក្យជូនពរអូនម្នាក់មួយផង ប៉ាៗសូមអរគុណប្រពន្ធសម្លាញ់ខ្លាំងណាស់សម្រាប់ការលះបង់”។ កើតទើបបាន ៣ ថ្ងៃសោះ អូនផាយុ ប្រែមុខមាត់ ស្អាតណាស់លោកអើយ ពិសេសច្រមុះស្រួចកាត់រកប៉ាៗគេទៀត ដល់ថ្នាក់ អ្នកខ្លះមើលមួយភ្លែត ស្មានតែកូនបារាំង។ តួយ៉ាង នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៣ អូនផាយុ ចេញខែ ថ្ងៃនេះបាត់ មើលទៅមុខមាត់ ប្រែប្លែកច្រើន
គួរឲ្យក្នាញ់ណាស់។ ឆ្លៀតក្នុងឱកាសដ៏ពិសេសកូនប្រុស Love Riya បានពោលពាក្យទំាងនេះចេញមកថា “ជាដំបូងអូនសូមជំរាបសួរ លោកតា យាយ អ៊ុំ មា មីង បងប្អូនទាំងអស់គ្នា ថ្ងៃទី12 01 2023 នេះគឺជាថ្ងៃដែលអូនចេញខែហើយ (បានមួយខែ) អ៊ីចឹង អូនផាយុ សុំពាក្យជូនពរ អំពីសំណាក់ ពុក ម៉ែ បងប្អូន ទាំងអស់គ្នា ម្នាក់មួយផងណា អូនសង្ហាទេ?”។
Leave a Reply