អប់រំ ៖ ការចំណាយពេលវេលាមើលចិត្តគ្នា គឺជារឿងសំខាន់ណាស់សម្រាប់គូស្នេហ៍គ្រប់គ្នា ដើម្បីស្វែងយល់ពីចំណង់ចំណូលចិត្ត ទំនួលខុសត្រូវ អាកប្បកិរិយា ឫកពារ ថាពេលបានរួមរស់នឹងគ្នាជាប្ដីប្រពន្ធទៅ អាចមានសុខភមង្គល ឬចុះសម្រុងនឹងគ្នាល្អបានប៉ុនណា។ប៉ុន្តែគូស្នេហ៍ខ្លះបានចំណាយពេលវេលានៅជាមួយគ្នាច្រើនខែឆ្នាំ បែរចុងក្រោយត្រូវចែកផ្លូវគ្នា ដោយសារកត្តាជាច្រើនអាចមកពីក្រុមគ្រួសារ ឬសាមីខ្លួនឯងផ្ទាល់ ក្រោយឃើញចំណុចអវិជ្ជមានដៃគូច្រើនលើសលប់ពេកក៏អស់អារម្មណ៍ស្រលាញ់តែម្ដង។មានមនុស្សជាច្រើនដែលទទួលបានជោគជ័យក្នុងទំនាក់ទំនងស្នេហា ឯអ្នកខ្លះវិញក៏មិនសមទៅតាមបំណងរបស់ខ្លួនដែរ ដូចជាអ្នកខ្លះស្រលាញ់គ្នាបានតែដំបូង
តែក្រោយមកការរស់នៅប្រែជាមិនចុះសម្រុងនឹងគ្នា រហូតអាចឈានដល់ការបែកបាក់គ្នា។ តែសម្រាប់មនុស្សមួយចំនួនទៀត ស្រលាញ់គ្នារាប់ឆ្នាំមិនទាន់ទាំងបានចូលរោងការផង ក៏បែកបាក់គ្នាបាត់ទៅហើយ ខ្លះទៀតឈានដល់ធ្វើឲ្យដៃគូមានការឈឺចិត្តចង់បញ្ចប់ជីវិតខ្លួនក៏មានដែរ។ចំណែកគូស្នេហ៍ខាងក្រោមនេះវិញ បានទទួលការចាប់អារម្មណ៍នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយសារតែចំណងស្នេហ៍ពួកគេមានរយៈពេលក្រាស់ក្រែលគួរសម គឺរយៈពេលជិត ៣ឆ្នាំហើយ ក៏ត្រូវដើរដល់ផ្លូវបំបែក។ ប៉ុន្តែអ្វីដែលធ្វើឲ្យគេរំជួលចិត្ត និងកោតសរសើរនោះ ពួកគេបានចែកផ្លូវគ្នាដោយអាហារពេលល្ងាចមួយពេល ថែមទាំងមិនបានឈ្លោះទាស់ទែងមើលមុខគ្នាមិនចំនោះទេ។បុរសជាសង្សារមានគណនីហ្វេសប៊ុកឈ្មោះ Heng Leng បានសរសេររៀបរាប់ជាមួយទឹកមុខក្រៀមក្រំថា
«អាហារចុងក្រោយរបស់យើងហើយថ្ងៃនេះក៏ជាថ្ងៃចុងក្រោយដែលពួកយើងមានឈ្មោះថា ជាសង្សារគ្មានអ្នកខុស គ្មានអ្នកត្រូវ ខ្ញុំសង្ឃឹមថាអ្វីដែលអ្នករើស គឺពិតជាត្រឹមត្រូូវ។ ឃើញអនាគតអ្នកជោគជ័យ មិនថារឿងរៀន រឿងការងារ និងអ្វីផ្សេងៗទៀត។ ចុងក្រោយយើងចែកផ្លូវគ្នាត្រឹមរយៈពេល ២ឆ្នាំ ៨ខែ ២៨ថ្ងៃ។ ខ្ញុំនឹងចងចាំវាទុក #ស្នេហ៍គ្រាដំបូង។ Today is our last dinner and it’s our last day that I can call she’s my girlfriend. I really want to see your better future. I will remember my First Love».
សំណេរលាយឡំនឹងទឹកភ្នែក អមជាមួយរូបថតពោរពេញដោយបរិយាកាសក្ដុកក្ដួលនេះ បានធ្វើឲ្យមិត្តភ័ក្ដិ និងអ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានផ្ដល់កំលាំងចិត្ត និងកោតសរសើរសកម្មភាពចុងក្រោយរបស់ពួកគេជាខ្លាំងព្រោះការចែកផ្លូវគ្នាដោយសន្តិភាព។អ្នកបញ្ចេញមតិម្នាក់ ខ្លួនមានរឿងស្រដៀងនឹងបុរសនេះដែរខំមិនថា «ខ្ញុំគិតថា ខ្ញុំថតជាមួយគ្នាជាលេីកចុងក្រោយ ហេីយPost តែឥលូវបងប្រុស Postមុនបានលេីលោកនេះអារម្មណ៍ និងចង់ធ្វេីអ្វី មិនមែនមានតែម្នាក់ឯងដែលពិបាកចិត្តឡេីយ សូម្បីតែបងប្រុសក៏ពិបាកចិត្តជួបរឿងបែបនេះដែល ជូនពរបងមិនគិតច្រេីន និងមិនពិបាកចិត្ត ដូចខ្ញុំចុះ»៕
Leave a Reply