ក្រោយបែកគ្នាជាមួយមេម៉ាយសាច់សខ្ចី ស្រាប់តែពេលនេះអេដវីន បង្ហើបដំរួយថា

ភ្នំពេញ ៖ ជឿជាក់ថាមហាជនដែលនិយមតាមដានជីវិតឯកជនរបស់តារាសម្ដែងប្រុសរូបសង្ហា អេដវីន ច្បាស់ជាបានដឹងនូវរឿងរ៉ាវព្យុះភ្លៀងរបស់លោកកាលពីអំឡុងចុងឆ្នាំ ២០២១ ដែលបានផុងស្នេហ៍នឹងមេម៉ាយសាច់សខ្ចីម្នាក់ តែក្រោយមកក៏មានផ្ទុះព័ត៌មានប្រើអំពើ..ហិ..ង្សាលើរាងកាយរហូតតារាប្រុសរូបនេះត្រូវជាប់ពន្ធនាគារទៀតផង។ដោយឡែក ជីវិតក្រោយងើបពីព្យុះភ្លៀងដ៏ធំរបស់ អេដវីន ក៏មានពន្លឺឡើងវិញបន្តិចម្ដងៗ

ក្រោយលោកបានវិលមកកាន់ពិភពសិល្បៈ និង មានឱកាសក្តោបយកតំណែងជាតារាប្រុសក្នុងខ្សែភាពយន្តជាថ្មីម្តងទៀត។ លើសពីនោះ តារាប្រុសរូបនេះក៏បានបង្ហាញវត្តមានជាញឹកញាប់ក្នុងកម្មវិធីសិល្បៈជាបន្តបន្ទាប់ថែមទៀតផង។ជាការពិត ក្រឡេកទៅមើលរឿងរ៉ាវបេះដូងឯនោះវិញ ក្រោយពីបញ្ចប់រឿងអាស្រូវដាច់ស្រឡះនឹងអតីតគូស្នេហ៍ជាអ្នកមេម៉ាយហើយនោះ តារាសម្តែងស្រស់សង្ហា អេដវីន ហាក់ផ្អឹបបេះដូងឱ្យទំនេរប្រមាណជាជាង ១ ឆ្នាំហើយ

ដោយលោកមិនដែលបង្ហាញថាខ្លួនមានស្នេហ៍ថ្មីនោះឡើយ។យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ ពោលគឺនៅដើមឆ្នាំ ២០២៣ លោក អេដវីន ហាក់បង្ហាញដំរួយថ្មីដែលកំពុងតែលង់ចិត្តប្រតិព័ទ្ធនឹងនារីណាម្នាក់ ដោយដំរួយនេះមហាជនចាប់ភ្លឹកពីការបង្ហោះ Status នៅលើគណនីហ្វេសប៊ុករបស់លោកជាបន្តបន្ទាប់។ក្នុងនោះ លោក អេដវីន បានបង្ហោះសារលើកទី ១ ដោយរៀបរាប់ថា ៖

«មានចិត្តលើគេ តែអត់ហ៊ានញ៉ែគេ ទាំងដឹងថាគេក៏មានចិត្តមកយើងដែរ ធ្វើម៉េចទៅ ខានយូរភ្លេចក្បួនញ៉ែអស់រលីង!»។ រីឯ Status ទី ២ លោក បានសរសេរថា ៖ «ចាញ់បោកស្នេហា ដូចច្រើនលើក ច្រើនសារដែរ! តែសួរថាចង់មានស្នេហាទៀតអត់? “ចង់”»៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *