ក្តៅៗ! តារាចម្រៀង វណ្ណដា បង្ហោះសារទម្លាយរឿងស្នេហា មានអ្នកចូលទស្សនារហូតដល់ទៅ

ភ្នំពេញ ៖ ជឿជាក់កន្លងមកប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា កំពូលតារាចម្រៀងរ៉េប វណ្ណដា មានស្នាដៃនិពន្ធ និង ការច្រៀងរបស់លោក រហូតត្រូវបានមហាជនចាត់ទុកថា តារាចម្រៀងរ៉េបប្រចាំផលិតកម្មបារមីរូបនេះ ជាសិល្បករវ័យក្មេងមួយរូប ដែលបានធ្វើឱ្យក្រៅប្រទេសបានស្គាល់ពីឧស្សាហកម្មតន្ត្រីនៅកម្ពុជាក្នុងយុគសម័យកាលថ្មី។ជាក់ស្តែង ទាំងសមត្ថភាព ទេពកោសល្យ ជាបុរសសង្ហាដែលគោរពស្រឡាញ់ក្រុមគ្រួសារ មិត្តភក្តិ តារាចម្រៀងរ៉េប វណ្ណដា ក៏ត្រូវបាននារីៗជាច្រើន ប្រាថ្នាលោកក្លាយជាគូថែមទៀតផង ដោយជារឿយៗមានអ្នកគាំទ្រនារីមិនតិចនោះទេ បានបញ្ចេញមតិពេញចិត្តស្រឡាញ់រូបលោកថែមទៀតផង។យ៉ាងណាមិញ ក្រោយពីធ្លាប់ជួបស្នេហ៍បរាជ័យ មកដល់ដើមឆ្នាំ ២០២៣ នេះ

លោក វណ្ណដា ក៏មិនទាន់មានអ្នកស្អំបេះដូងនៅឡើយនោះទេ តែស្រាប់តែនៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣ តារាចម្រៀងរ៉េបប្រចាំផលិតកម្មបារមី រូបនេះ បានបង្ហោះសាររៀបរាប់ពីបទពិសោធន៍ស្នេហា និង ការងារ យ៉ាងគួរឱ្យចាប់អារម្មណ៍ ព្រមទាំងមានអ្នកពេញចិត្តជាច្រើន ដោយត្រឹមតែ ១០ នាទីដំបូង មានអ្នកចូលចិត្តរហូតដល់ទៅជាង ២ ម៉ឺននាក់ឯណោះ។ លោកបានរៀបរាប់ថា៖ «ស្នេហានិងការងារ មានតួនាទីធំក្នុង Daily routine (ទម្លាប់ប្រចាំថ្ងៃ)

ពីមុនមកខ្ញុំធ្លាប់មាននារីខ្លាំងម្នាក់នៅក្បែរ ដោះស្រាយរួមគ្នាទាំង ការងារ/បញ្ហា លើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងសុភមង្គលអោយគ្នា មានពេលវេលាសម្រាប់គ្នា រកចំណូលផ្សេងគ្នា ចំណាយផ្សេងគ្នា ហើយខ្ញុំអាចធ្វើការងារទាំងនោះបានដោយស្នាមញញឹម ទឹកមុខស្រស់បស់ មានគំនិតច្នៃប្រឌិត មានអារម្មណ៍រំភើបនិងកំលាំងចិត្តដែលដៃគូររបស់យើងផ្តល់អោយ បើទោះបីជាយើងមិនបានបង្ហាញrelationship និងរួមដំណើរជាមួយគ្នារហូតមែន តែពួកយើងបានបញ្ចប់វាដោយរកឃើញការកំណត់គោលដៅនិងពាក់កណ្តាលនៃភាពជោគជ័យរៀងខ្លួនបួករួមនឹងស្នាមញញឹមដូចគ្នា។

ផ្អែកលើបទពិសោធន៍នេះច្បាស់ណាស់ថា ការរើសដៃគូរត្រូវ និងយល់ពីការងាររៀងខ្លួន ពិតជាមានសារៈសំខាន់ក្នុង (daily routine) ទោះក្នុងកាលៈទេសៈណាមួយវាជាបទពិសោធន៍មួយដ៏ល្អ មេរៀនថ្មី និងបំភ្លឺផ្លូវសម្រាប់ថ្ងៃមុខ។ បើសិនជារើសដៃគូរខុសនិងមិនយល់ពីស្ថានភាពរបស់អ្នកបច្ចុប្បន្ន ជីវិតអ្នកនឹងពោរពេញទៅដោយភាពស្មុកស្មាញ បញ្ហាការងារ បញ្ហាស្នេហា នឹងធ្វើអោយអ្នកងងឹតរកផ្លូវចេញលែងឃើញ ហើយអ្នកអាចធ្លាក់ចូលក្នុងស្ថានភាពដើមណាមួយដែលអ្នកមិនដែលប្រាថ្នាចង់អោយមានជាលើកទី២។ សូមពិនិត្យសុខភាពបេះដូងខ្លួនឯងអោយច្បាស់ មុនសម្រេចចិត្តលើស្នេហាបន្ទាប់។ (គិតពី to-do lists 🧾 តែកុំភ្លេចគិតពី to-be lists 🧠)»៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *