អ្នកនាង ផន សុផារី ទម្លាយវីដេអូ អូន អ៊ែលលី ទៅដល់ជប៉ុន កូរខ្លាំងដៃ ជាងនៅខ្មែរទៀត (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តភាគច្រើនដែលស្រឡាញ់គាំទ្រគ្រួសាររបស់តារាកំប្លែង ផន សុផារី ប្រាកដជាមានចិត្តក្នក់ក្នាញ់ចំពោះភាពក្រមិចក្រមើម មុខមាត់ឃ្យូតគួរឱ្យស្រឡាញ់របស់កូនៗទាំងពីររបស់នាង ជាពិសេសសកម្មភាពកាចឆ្នាស់ឆ្នើមរបស់នាងតូច អ៊ែលលី

បានល្បីល្បាញខ្លាំងក្នុងស្រទាប់មហាជននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ឬ Tiktok ជាដើម។ក្នុងនោះដែរ បើនិយាយដល់សកម្មភាពរបស់គ្រួសារតូចពោរពេញដោយសុភមង្គលខាងលើ ថ្មីៗនេះ ផន សុផារី និង ស្វាមី បាននាំកូនស្រីទាំងពីរធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុនយ៉ាងមានក្ដីសុខ។

យ៉ាងណាមិញពេលធ្វើដំណើរបានពាក់កណ្ដាលផ្លូវ អ្នកម៉ាក់រូបស្រស់ខាងលើ ឆ្លៀតបង្ហើបពីសភាពការរបស់កូនៗទាំងពីរ ថាអាចទទួលយកបានមិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ។យ៉ាងណាមិញ ស្រាប់តែពេលនេះ អ្នកនាង ផន សុផារី បែរបង្ហោះវីដេអូខ្លីបង្ហាញពីសកម្មភាពនាងតូច អ៊ែលលី

កំពុងង៉ក់ងរស្រែកយំព្រោះទាស់ចិត្តរឿងអ្វីមួយនៅកន្លែងសាធារណៈ ខណៈនាងក៏កំពុងព្យាយាមលួងលោងកូនសម្លាញ់ឱ្យបាត់យំផងដែរ។ លើសពីនេះ អ្នកម៉ាក់អភិជនខាងលើ ក៏បានរៀបរាប់បែបអួលណែនលើហ្វេសប៊ុកថា ៖ «សប្បាយណាស់បងប្អូនអើយ» និង ដាក់រូប emoji ស្រក់ទឹកភ្នែកថែមទៀតផង។ សូមទស្សនាវីដេអូខាងក្រោម ៖


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *