អុញនោះ! ក្រោយរងការរិះគន់រឿងកែសម្រស់ ច្រមុះ ស្រាប់តែស្រីស្អាត ចាន់ ស្រីខួច បង្ហោះសារសុត 100 100 វិញថា

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តបងប្អូនជាច្រើនបានជ្រាបដឹងហើយថា ក្រៅពីអាជីពសិល្បៈដែលកំពុងមានសន្ទុះប្រជាប្រិយភាពខ្លាំងតារាចម្រៀងវ័យក្មេង ១៨ ឆ្នាំ ចាន់ ស្រីខួច ដែលជាអតីតបេក្ខភាព The Voice Kids Cambodia រូបនេះ តែងត្រូវបានមហាជនចាប់អារម្មណ៍ និង សរសើរខ្លាំងជាមួយនឹងការប្រែប្រួលរូបរាងរបស់នាង កាន់តែធំពេញរូបពេញរាងមានរូបសម្រស់កាន់តែស្រស់ស្អាតប្លែកខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំដោយឡែក មួយរយៈចុងក្រោយនេះ ស្របពេលអតីតបេក្ខភាព The Voice Kids Cambodia រូបនេះមានសន្ទុះប្រជាប្រិយភាព និង ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងពីរូបសម្រស់នោះ

ក៏តែងឃើ់ញនាងបញ្ចេញរូបភាពលេងស្ទីលថ្មីៗ ស្អាតៗ បន្តបន្ទាប់បង្អួតសម្រស់ក្នុងឈុតប្លែកៗបញ្ចេញសាច់សខ្ចីជាមួយរូបរាងដ៏ស្រឡូនមើលទៅស្អាតប្លែកទាក់ភ្នែក។ក្នុងនោះ ខណៈអតីតបេក្ខភាព The Voice Kids Cambodia ចាន់ ស្រីខួច តែងបង្ហាញពីរូបសម្រស់យ៉ាងទាក់ទាញលើបណ្ដាញសង្គមនោះ ក្រៅពីឆក់បានការចាប់អារម្មណ៍សរសើរពីមហាជន ក៏មានអ្នកលេងបណ្ដាញសង្គមមួយចំនួនដែលបញ្ចេញមតិវែកញែកមានពាក្យមិនសមរម្យទាក់ទងនឹងរូបសម្រស់របស់នាងទៀតផង។យ៉ាងណាមិញ ក្រោយឃើញមានមតិពីមហាជនមួយចំនួននិយាយវែកញែកជុំវិញរឿងរូបសម្រស់របស់ខ្លួន

ថ្មីៗនេះ ចាន់ ស្រីខួច ទ្រាំមិនបានក៏បង្ហោះរូបភាពភ្ជាប់នឹងសារយ៉ាងវែងបង្ហាញអារម្មណ៍ហាក់ហួសចិត្តខ្លាំង និយាយខ្លាំងៗទៅកាន់អ្នកតិះដៀលរិះគន់នាងជុំវិញរឿងរូបសម្រស់នេះ។ក្នុងនោះ ចាន់ ស្រីខួច បានរៀបរាប់ថា ៖ «អឹម កែច្រមុះ ចាក់ថ្គាម ចាក់ថ្នាំឱ្យស បើជ្រុលចឹងមិនព្រមថាខ្ញុំចាប់ជាតិជាថ្មី តាហ្មងទៅ??? កាលនៅខ្មៅ ដៀលខ្ញុំខ្មៅ មុខចឹង តែងខ្លួនសម្រែចឹង ហេចង់ធ្វើសុទ្ធតារា ដល់តាពេលផ្លាស់ប្ដូរបន្តិច មានលុយធ្វើអីក៏សម បានបញ្ឈប់គំនិតនេះភ្លាម បើមិនចេះស្រឡាញ់ខ្លួនឯងដូចដែលខ្ញុំបានស្រឡាញ់ខ្លួនខ្ញុំទេ កុំនិយាយបំបាក់អ្នកដទៃដើម្បីឱ្យខ្លួនឯងមើលទៅល្អជាងគេ ចូរបង្កើតតម្លៃដោយខ្លួនឯង ហើយសូមបញ្ឈប់រាល់ការតិះដៀលអ្នកដទៃតទៅទៀត។ សូមទោសតែទ្រាំអត់បានមែន

ហើយមួយទៀត រាល់ការផ្លាស់ប្ដូរសុទ្ធតែមានហេតុ និង ផល តែខ្ញុំសូមឈរជាមតិ ក៏ដូចជាផ្ដល់ជាកម្លាំងចិត្តដល់អូនៗ និង បងៗស្រីដែលត្រូវបានគេមើលងាយនូវរូបសម្រស់ខាងក្រៅដូចដែលខ្ញុំធ្លាប់បានឆ្លងកាត់កន្លងមក (ចូរយកពាក្យមើលងាយទាំងអស់នោះ ហើយផ្លាស់ប្ដូរវាមកជាការស្រឡាញ់ខ្លួនឯងខ្លាំងជាងមុន នៅពេលដែលយើងចេះស្រឡាញ់ខ្លួនឯង នោះយើងនឹងចេះស្វែងរកវិធីដើម្បីកែប្រែខ្លួនឯងឱ្យកាន់តែប្រសើរហើយល្អជាងមុនជាមិនខាន) stay positive speak for urself n love urself»៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *