ស្ងាត់ៗលោកពូ ណូយ វ៉ាន់ណេត បង្ហោះរូបឱបទ្រូងមួយយ៉ាងប្លែកភ្ជាប់ជាមួយសារត្អូញត្អែរថា

ភ្នំពេញ ៖ សូមរំលឹកផងដែរថា តារាចម្រៀងរៀមច្បងដែលមានឈ្មោះល្បាញល្បីខ្លាំងក្នុងស្រទាប់មហាជន លោក ណូយ វ៉ាន់ណេត បច្ចុប្បន្ននៅតែបន្តអាជីពសិល្បៈ បម្រើអារម្មណ៍ទស្សនិកជនក្មេងចាស់ប្រុសស្រីជាមួយនឹងទឹកដមសំឡេងដ៏ផ្អែមពីរោះពូកែថ្នមរបស់លោកជារឿយៗ។ក្នុងនោះ លោក ណូយ វ៉ាន់ណេត បានក្លាយជាតារាចម្រៀងរៀមច្បងក្នុងសិល្បៈដែលមិនត្រឹមតែមានឈ្មោះបោះសំឡេងលើវិថីសិល្បៈ

មានមហាជនស្រឡាញ់ចូលចិត្តនូវទឹកដមសំឡេងស្ដាប់ចេះជិនណាយរបស់លោកទេ តែលោកក៏ត្រូវអ្នកសិល្បៈជំនាន់ក្រោយៗ គោរពស្រឡាញ់ កោតសរសើរពីទេពកោសល្យចម្រៀងរបស់លោកជាខ្លាំងផងដែរ។យ៉ាងណាមិញ ស្រាប់តែនៅសុខៗ ថ្មីៗនេះតារារៀមច្បងខាងលើ បានបង្ហោះសារគួរឱ្យចាប់អារម្មណ៍មួយលើហ្វេសប៊ុក ត្អូញត្អែរពីជីវិតថា ៖ «ជីវិតអើយតើអ្នកហត់ទេ កុំត្អូញអី បន្តទៅមុខទៀត

ថ្ងៃណាត្រឡប់ទៅវិញទៅចុះ អ្នកធ្វើល្អបន្តទៅមុខទៀតទៅ អាណិតជីវិតណាស់អ្នកហត់ហើយ អរគុណប្អូនៗសិល្បករសិល្បការិនី»។ការរៀបរាប់របស់លោក ណូយ វ៉ាន់ណេត បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមភ្ញាក់ផ្អើលជាខ្លាំង ព្រោះថាគេកម្រឃើញលោកបង្ហោះពាក្យប្លែកៗត្អូញត្អែរពីជីវិតលើគណនីហ្វេសប៊ុកណាស់៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *