តារាសម្តែង Por Thrisade ចាកចេញទៅជាង ៦ ឆ្នាំហើយ តែប្រពន្ធនៅមិនព្រមរៀបការប្តីថ្មីគឺដោយសារតែ

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តមួយចំនួនបានជ្រាបដឹងហើយថា តារាស្រី Bo Vanda មានឈ្មោះជាស្ត្រីមេម៉ាយ ជាង ៦ ឆ្នាំទៅហើយ ក្រោយស្វាមីរបស់នាង គឺលោក Por Thrisadee ដែលមហាជនស្គាល់ថាជាតារាសម្តែងដ៏មានទេពកោសល្យ បានលាចាកលោកទៅ។ ក្រោយស្វាមីបណ្តូលចិត្តលាចាកលោកទាំងវ័យក្មេងបែបនេះ វាពិតជាធ្វើឱ្យមហាជន ក៏ដូចក្រុមគ្រួសារកូនប្រពន្ធមានវប្បដិសារីណាស់ ចំពោះការស្លាប់របស់លោកខណៈពេលនោះ។ក្នុងនោះ បើទោះបីជាស្វាមីលាចាកលោកទៅដោយគ្មានថ្ងៃត្រឡប់ក៏ដោយ តែតារាស្រី Bo Vanda

មិនទាន់ទទួលយកអ្នកណាមកស្អំបេះដូងនៅឡើយទេ ដោយស៊ូទ្រាំមានឈ្មោះជាស្រ្តីមេម៉ាយ ចិញ្ចឹមកូនតែម្នាក់ឯងមិនត្អូញត្អែរឡើយមកទល់ពេលនេះ។យ៉ាងណាមិញ ជុំវិញរឿងរ៉ាវជីវិតស្នេហ៍របស់តារាស្រីរូបនេះដែរ មហាជនជាច្រើនក៏ចង់ឱ្យនាងចាប់ផ្តើមជីវិតថ្មី មានគូស្រករថ្មីទៀត ក្រោយនាងត្រូវរ៉ាប់រងការងារស្រាលធ្ងន់ម្នាក់ឯងអស់រយៈពេលជាច្រើនឆ្នាំមកនោះ។ យ៉ាងណាមិញ ថ្មីៗកន្លងទៅនេះ តារាស្រី Bo បានទម្លាយមូលហេតុពិតពីមូលហេតុនាងមិនទាន់ទទួលយកស្វាមីថ្មី តាមរយៈបទសម្ភាសនៅក្នុងកម្មវិធីល្បីមួយថា ៖ «ការពិតទៅនាងមិនបានបិទបេះដូងនោះទេ

តែនាងសម្លឹងឃើញថាវាមិនមែនជារឿងសំខាន់សម្រាប់ជីវិតនាង ហើយរាល់ថ្ងៃនេះនាងផ្តោតសំខាន់តែរឿងកូនរបស់នាងតែប៉ុណ្ណោះ»។ក្នុងនោះដែរ នាងក៏បានបន្ថែមទៀតថា ៖ «មួយវិញទៀត នាងមិនសង្ឃឹមថានឹងបានជួបអ្នកថ្មីនោះទេ ព្រោះនាងគិតថាគ្មានអ្នកណាម្នាក់ចង់បានស្រ្តីមេម៉ាយដូចនាងទេ នាងមិនបានមើលស្រាលខ្លួនឯងនោះទេ តែនេះគ្រាន់តែជាគំនិតរបស់នាងតែប៉ុណ្ណោះ»។ យ៉ាងណាមិញ សម្រាប់បេះដូងអ្នកគាំទ្រដែលតែងតែស្រឡាញ់នាង ម្នាក់ៗមានតែងលើកទឹកចិត្ត និង ផ្តល់ជាកម្លាំងចិត្តសម្រាប់នាងក្នុងដំណើរជីវិតវែងឆ្ងាយនេះ៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *