ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា បញ្ហារបស់លោក ស្រី ទ្រី ដាណា ជាមួយក្រុមហ៊ុន ទេសចរ 2World Travel នៅមិនទាន់បានដោះស្រាយ ឲ្យចប់នៅឡើយទេ នៅខណៈពេលនេះ ព្រោះរឿងរ៉ាវ អាចឈានដល់សោះស្រាយតាមផ្លូវច្បាប់ ដើម្បីស្វែងរកយុត្តិធម៌រៀងៗខ្លួន។ ក្នុងនោះ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ស្រាប់តែក្រុមហ៊ុនទេសចរណ៍ «2WORLD TRAVEL CAMBODIA» បានស៊ែរនូវព័ត៌មាន កាលពី៣ឆ្នាំមុន និយាយពីអ្នកស្រី ទ្រី ដាណា ព្រមានទៅកាន់អ៊ំស្រី ដែលចេះដឹងរឿងរបស់ខ្លួននោះ។ប្រតិកម្មទៅនឹងការស៊ែររឿងចាស់នេះ, អ្នកស្រី ទ្រី ដាណា បានបង្ហោះស្ក្រីនសតនៃការស៊ែរខាងលើ អមដោយការរៀបរាប់ទាំងឈឺចាប់នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ថា ៖
«ខ្ញុំគ្រាន់តែចង់បានពាក្យឆ្លើយតបសមស្របមួយ សម្រាប់ខ្ញុំខ្លួនឯង និងកូនៗ ប៉ុណ្ណោះ មិនគិតថាចង់មានរឿងវែងឆ្ងាយទេ ហេតុអីមិនឆ្លើយតប ហើយចែករំលែករឿងគ្រួសារខ្ញុំតាំងពី៣ឆ្នាំមុន។ដូចខ្ញុំនិយាយហើយ មុនពេលបង្ហោះ ខ្ញុំបានដាក់លិខិតទៅ២ដង ក្នុងគោលបំណងចង់បានការឆ្លើយតបសមស្របមួយ សម្រាប់ការខកចិត្តរបស់នាងខ្ញុំ គ្រាន់តែដើម្បីអារម្មណ៍ស្ងប់ ហើយអាចឆ្លើយប្រាប់កូនៗ ថាម៉ាក់បានធ្វើហើយ។ តែគេមិនត្រឹមមិនអើពើ នៅមើលងាយ ហើយ Share រឿងចាស់ៗមកឌឺ អោយអារម្មណ៍ខ្ញុំកាន់តែឈឺចាប់។តែឥឡូវនេះ ខ្ញុំដឹងហើយថាមកពីមូលហេតុអី បានជាសេវាកម្មក្រុមហ៊ុនទេសចរណ៍ 2World Travel នេះធ្វើបាបខ្ញុំបែបនេះ មិនមានឆន្ទៈនៅក្នុងការដោះស្រាយ បងប្អូនចូលមើល share ទៅដឹងហើយ
បងប្អូនជួយគិតខ្ញុំបន្តិចទៅមើល តើគេមានគំនិតអ្វីឲ្យប្រាកដ?ដូច្នេះ មានតែទុកអោយច្បាប់ជាអ្នកដោះស្រាយចុះ»។តែដោយឡែក បានឃើញរឿងមួយភ្លាម ស្រាប់តែធ្វើឲ្យលោក ឌួង ឆាយ ចូលខ្លួនមកក្នុងរឿងនេះផងដែរ ព្រោះរឿងនេះ ជារឿងដែលលោក ស្អប់បំផុត ហើយសន្យាថា នឹងឈប់ប្រើសេវាកម្មក្រុមហ៊ុនទេសចរនឹងទៀតឡើយ។តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ របស់លោក ឌួង ឆាយ បានធ្វើការចែករំលែក បន្តពី ទំព័រហ្វេសប៊ុក របស់លោក ស្រី ទ្រី ដាណា ដោយសរសេរយ៉ាងដូច្នេះថា៖«ខ្ញុំស្អប់បំផុតអ្នកណាយកចំណុចខ្សោយ និងរឿងក្រុមគ្រួសារជាពិសេសរឿងអតីតកាលគេមកនិយាយ។ យើងបើកក្រុមហ៊ុនធ្វើជំនួញ អតិថិជនគឺជាស្តេច។ បើអតិថិជនមិនពេញចិត្តយើងសូមទោស និងប៉ះប៉ូវឲ្យគេទៅចប់រឿងហើយ។
ដាណា មនុស្សស្រួលនិយាយគ្នាណាស់ តាំងពីដើមមក។លុយ ដាណា មិនខ្វះទេ ប៉ុន្តែភាពឈឺចាប់នៃពេលវេលាបុណ្យសម្រាប់កូនៗពិតជាសំខាន់ណាស់។ ពីព្រោះពួកខ្ញុំអ្នកធ្វើជំនួញ ពិបាករកពេលដើរលេងក្រៅប្រទេស ជុំកូនៗណាស់។ បើខ្ញុំវិញខឹងជាងនឹងទៀត។ ខ្ញុំនឹងមិនប្រើសេវាកម្មក្រុមហ៊ុននឹងទៀតទេ។មនុស្សខ្ញុំកំរបញ្ចេញមតិរឿងគេណាស់ ប៉ុន្តែក្រុមហ៊ុនពិតជាខុសខ្លាំងណាស់ដែលបង្ហោះអីចឹង ហើយកាន់តែខុសគឺគេខំផ្តល់សេចក្តីទុកចិត្តជឿជាក់លើក្រុមហ៊ុនបែរជាផ្តល់សេវាកម្មគេមិនបានល្អហើយធ្វើស៊ែរអីចឹងទៀត(ស៊ែររឿងអតីតគ្រួសាររបស់លោកស្រី ទ្រី ដាណាកាលពី៣ឆ្នាំមុន)»៕
Leave a Reply