ថាមែនៗ! រតនៈ វិសិដ្ឋ ទើបទម្លាយរឿងមួយទាក់ទងនឹងកូនស្រី លី ចាន់សីហា កាលពី៤ឆ្នាំមុន

ភ្នំពេញ ៖ សូមរំលឹកបន្តិចផងដែរធ្មេចបើកៗរយៈពេល ៤ ឆ្នាំមកហើយ ដែលតារាសម្តែង លី ចាន់សីហា បានសម្រាលកូនស្រីដំបូង ដែលជាតំណក់ឈាមនឹងអតីតស្វាមី ក្រោយពីលែងលះគ្នា។ គិតមកដល់ថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៣ នេះ កូនស្រីតែមួយគត់របស់តារាសម្តែងស្រីខាងលើមានអាយុ ៤ ឆ្នាំហើយ។ដោយឡែក នៅក្នុងថ្ងៃកំណើតរបស់កូនស្រី អ្នកនាង លី ចាន់សីហា ឈ្មោះថា​ ចន័្ទ លីរចនា នោះ

ក្រៅពីទទួលបានការជូនពរពីអ្នកម្តាយ នាងតូចក៏ត្រូវបានមិត្តក្រៅ និង ក្នុងសិល្បៈរបស់ម្តាយបន្តជូនពរនាងតូចជាច្រើនផងដែរ។ជាក់ស្តែង ក្រឡេកទៅមើលតារាប្រុស រតនៈ វិសិដ្ឋ ក៏ដូចគ្នាដែរ​ ក៏បានបង្ហោះសារជូនពរនាងតូច ចន័្ទលីរចនា នៅលើគណនីហ្វេសប៊ុករបស់លោក ព្រមទាំងបានទម្លាយរឿងរ៉ាវមួយ ដោយលោកបានបញ្ជាក់ថា លោកគឺជាបុគ្គលដំបូងបានឃើញកូនស្រីអ្នកនាង លី ចាន់សីហា ក្រោយសម្រាលភ្លាមៗមុនយាយតាទៅទៀត។យ៉ាងណាមិញ លោក រតនៈ វិសិដ្ឋ រៀបរាប់ថា ៖

«ថ្ងៃដែលកូនជ្រូកឃើញពន្លឺព្រះអាទិត្យភ្លាម អ៊ំក៏ឃើញកូនជ្រូកភ្លាមដែរ បន្ទាប់ពីអ្នកគ្រូពេទ្យ គឺមុនតាយាយមុនប៉ាម៉ាក់គេទៀត។ រីករាយថ្ងៃកំណើតកូនស្រី ច័ន្ទ លីរចនា ០៩.០១.២០២៣ ជូនពរកូនសុខភាពល្អ និង ឆ្លាតណា កូនល្អ។ ឆ្នាំនេះ អ៊ំអត់បានថតរូបជាមួយកូនជ្រូកទៀត ជួបគ្នាឆ្នាំក្រោយណាកូនជ្រូក»៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *