អុញនោះ! Miss កក្កដា សុភ័ណ្ឌ ដើរបង្ហាញម៉ូតយ៉ាងជឿជាក់ជាពិសេសសង្ឃឹមយ៉ាងមុតមាំថា (មានវីដេអូ)

ហ្វេសប៊ុក ៖ អ្នកលេងបណ្តាងសង្គម TikTok មានការភ្ញាក់ផ្អើលជាខ្លាំង ដោយកាលពីពេលថ្មីៗកន្លងទៅនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និង Tik Tok ដ៏មានប្រជាប្រិយភាពមួយរូបគឺ កក្កដា សុភ័ណ្ឌ បានប្រកាសចូលប្រកួតក្នុងកម្មវិធី Miss Queen Cambodia ២០២៣ ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួនអាចក្លាយជាបវរកញ្ញាភេទទី ៣ តំណាងឱ្យប្រទេសកម្ពុជាប្រកួតលើឆាកអន្តរជាតិ។ជាក់ស្តែង ទើបតែប្រកាសចូលប្រកួតកម្មវិធី Miss Queen Cambodia ២០២៣

មិនទាន់បានប៉ុន្មានផង ស្រាប់តែថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៣ កន្លងទៅនេះ មហាជនអ្នកបណ្ដាញសង្គមជាច្រើនបានឃើញអ្នកលេងបណ្ដាញសង្គមរូបនេះលេចវត្តមានចូលរួម Casting ក្នុងកម្មវិធីប្រកួត Miss Aura Cambodia ២០២៣ ទៀត។ជាមួយនឹងការលេចវត្តមានលើការ Casting នេះ

បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។ ក្នុងនោះមហាជនក៏បានបង្ហាញការលើទឹកចិត្តទៅ កក្កដា សុភ័ណ្ឌ ផងដែរ ដោយក្លាហានហ៊ានបញ្ចេញសមត្ថភាពដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន។ ដោយឡែក សម្រាប់ កក្កដា សុភ័ណ្ឌ ផ្ទាល់មានសង្ឃឹម ១០០ ភាគរយថា ខ្លួននឹងទទួលបានមកុដ Miss Aura Cambodia រដូវកាលនេះ៕សូមទស្សនាវីដអូខាងក្រោមនេះ


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *