ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយតារាហ្វេសប៊ុក យាយសួយ ដែលមានឈ្មោះពិត ប៊ូន វ៉ាន់នី ដែលជា អ្នកលក់ ផលិតផល តាមអនឡាញ ដ៏ល្បីឈ្មោះម្នាក់ ដែលមានថ្វៃមាត់ដ៏ពូកែ មើលលើកណា ក៏មិនអាចទប់សំណើចបានដែរ រហូតដល់មានគេយកទៅ Troll ជាញឹកញាប់ ថែមទៀតផង។ជាក់ស្តែង បច្ចុប្បន្ន យាយសួយ និងស្វាមីឈ្មោះ ម៉េត រដ្ឋា កំពុងជោគជ័យខ្លាំង ក្នុងមុខជំនួញរបស់ខ្លួន ហើយក៏កំពុងសាងក្តីសុខ និងសុភមង្គល ក្នុងគ្រួសារដ៏តូចមួយ របស់ខ្លួនផងដែរ ជាពិសេស ជាមួយកូនស្រី សំណព្វចិត្ត គឺ អូន pin pin តែម្តង
ក្រោយរៀបការ កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០១៩។ព្រោះតែរកស៊ីកាក់កប ទើបធ្វើឲ្យ យាយសួយ មានលទ្ធភាពទិញសុទ្ធតែឡានទំនើបចូលផ្ទះ ហើយថ្មីៗនេះទៀត ក៏ទើបទិញផ្ទះធំប្រណីតមួយកន្លែងទៀតផងដែរ ឃើញហើយធ្វើឲ្យ គ្រប់គ្នាត្រេកអរជំនួស។យ៉ាងណាមោញ នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៣ គ្រប់គ្នាភ្ញាក់ផ្អើលពេញបណ្តាញសង្គម ក្រោយឃើញ យាយសួយ តែងខ្លួនឡើងស្អាតប្លែក ហើយក្មេងទៀត ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន
មើលសឹងមិនស្គាល់ ពិសេសទទួលបានកាដូដ៏ធំញាក់សាច់មួយនេះទៀត ពីស្វាមី នោះគឺ ឡានទំនើបម៉ាក McLaren។ ក្នុងនោះ យាយសួយ បានបង្ហោះវីដេអូពិសេសមួយ ក្នុងថ្ងៃខួបកំណើតខ្លួន រួចពោលទំាងរំភើប រំជួលចិត្តថា “បងមិនចេះផ្អែមល្ហែម តែ ទង្វើរបង បញ្ជាក់ក្ដីស្រលាញ់គ្រប់ពេល សំណាងរបស់អូន មិនមែនទទួលបានកាដូធំពីបង តែអូនសំណាងដែលមានបងក្នុងជីវិត អរគុណគ្រប់យ៉ាងប្ដីសម្លាញ់”។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ
Leave a Reply