ក្តុកក្តួល! អ្នកលក់លៀសហាល សម្រេចចិត្តឱ្យឆ្កែទៅគេទាំងទឹកភ្នែក ក្រោយប្តីបោះសម្តីបែបនេះថា (មានវីដេអូ)

ហ្វេសប៊ុក ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដោយថ្មីៗនេះ ស្ត្រីអ្នកលក់លៀសតាមរទេះមួយរូប បានធ្វើឱ្យមហាជននៅក្នុងបណ្ដាញសង្គម ជាពិសេសអ្នកស្រឡាញ់សត្វចិញ្ចឹម បាននាំគ្នាសម្ដែងក្ដីអាណិតអាសូរ និង រំជួលចិត្ត ក្រោយស្ត្រីរូបនេះ អង្គុយយំអង្អែលស្ដាយសត្វឆ្កែជាទីស្រឡាញ់រ​បស់ខ្លួន ដែលបម្រុងឱ្យទៅម្ចាស់ថ្មី ព្រោះមូលហេតុផ្ទាល់ខ្លួន។ដោយឡែក ចំពោះរឿងនេះ តាមរយៈផេកដែលមានឈ្មោះ ពូជ្រួញ ត្បូងធម្មជាតិ

បានបង្ហោះវីដេអូរៀបរាប់ពីករណីស្រ្តីខាងលើឱ្យបានដឹងថា មូលហេតុដែលស្ត្រីខាងលើតម្រូវឱ្យឆ្កែជាទីស្រឡាញ់របស់ខ្លួនទៅកាន់ម្ចាស់ថ្មី ក៏ព្រោះតែប្ដីមិនឱ្យចិញ្ចឹមពិបាកមើលថែ ម្យ៉ាងគាត់ថាគាត់ឆ្នាំទន្សាយមិនឱ្យគាត់ចិញ្ចឹមឆ្កែ រួមទាំងឆ្កែតែងរុះរើក្នុងផ្ទះទៀត ទើបប្ដីមិនឱ្យចិញ្ចឹម ហើយសម្រេចចិត្តឱ្យទៅគេទាំងអាល័យ។យ៉ាងណាមិញ តាមប្រភពខាងលើ បានបន្តឱ្យដឹងទៀតថា ជារៀងរាល់ថ្ងៃស្ត្រីខាងលើតែងតែរុញរទេះលៀសលក់

ហើយដាក់ឆ្កែនៅខាងក្រោមជាមួយ ដោយស្រឡាញ់ចិញ្ចឹមមើលថែដូចជាកូន ទៅណាមកណាក៏យកទៅតាមជាមួយ។ជាចុងក្រោយ ស្ត្រីខាងលើបានសម្រេចចិត្តឱ្យឆ្កែជាទីស្រឡាញ់របស់ខ្លួនទៅកាន់ម្ចាស់ផេកដែលនៅជិតផ្ទះរបស់ខ្លួន ដោយសង្ឃឹមថា​ នៅពេលដែលខ្លួនអូសរទេះលក់លៀសកាត់តាមនេះបានឃើញឆ្កែរបស់ខ្លួនជារៀងរាល់ថ្ងៃ ប្រសើរជាងឱ្យទៅអ្នកឆ្ងាយ ត្រូវឃ្លាតពុំបានឃើញជារៀងរហូត។តួយ៉ាង បន្ទាប់ពីបានសម្រេចចិត្តឱ្យម្ចាស់ថ្មីរួចហើយនោះ

អ្វីដែលធ្វើឱ្យមហាជនទប់ចិត្តមិនរំជួលមិនបាននោះគឺពេលបានឃើញស្រី្តរូបនេះវេចបាយទឹកឱ្យសត្វជាទីស្រឡាញ់របស់គាត់ និង អង្គុយមើលវាស៊ី អង្អែលវា ពេលដែលគាត់បានលក់លៀសហាលអស់ម្តងៗ ដោយរូបភាពនោះបានដកជាប់ចិត្តអ្នកដែលមានបេះដូចស្រឡាញ់សត្វទាំងអស់៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *