រឿងកាន់តែក្តៅហើយ! ក្រោយឃើញក្រុមហ៊ុនទេសចរណ៏ ចែករំលែករឿងចាស់ៗមកឌឺដង ស្រាប់តែចែ ដាណា បង្ហោះសារដាក់ចំៗវិញថា

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តបងប្អូនជាច្រើនបានជ្រាបដឹងហើយ ថ្មីៗនេះ ចែ ដាណា បាននាំក្រុមគ្រួសារទៅលេងឆ្លងឆ្នាំនៅក្រៅប្រទេស ដោយបានជាវកញ្ចប់ដំណើរកំសាន្ត VIP ពីក្រុមហ៊ុនទេសចរណ៏ 2World Travel Cambodia ៕ ដោយឡែក ក្រោយត្រឡប់ពីដំណើរកំសាន្តវិញ ចែ ដាណា មានការមិនពេញចិត្តជាខ្លាំង ដោយអ្នកស្រី បានបង្ហោះសារលើផេគផ្លូវការខ្លួនថា ៖ «នាងខ្ញុំបានទុកពេលវេលាហើយ ប៉ុន្តែគ្មានការឆ្លើយតបសមស្របណាមួយពីក្រុមហ៊ុនទេសចរណ៍ 2World Travel Cambodia សម្រាប់នាងខ្ញុំ។ ខ្ញុំពិតជាសោកស្ដាយសម្រាប់ពេលវេលា និងឱកាសដ៏ល្អសម្រាប់កូនៗខ្ញុំក្នុងការមើលកាំជ្រួចឆ្លងឆ្នាំ ដែលមួយឆ្នាំមានតែម្ដង ខណៈសេវាកម្មទេសចរណ៍ ដែលនិយាយថាជាកញ្ចប់ VIP មិនអាចទទួលបានសូម្បីកន្លែងគេងដ៏ល្អ

សមស្របម្យ៉ាងវិញទៀត ខាងបុគ្គលិកក្រុមហ៊ុន បានរៀបចំអោយខ្ញុំ និងកូនៗទៅស្នាក់នៅកន្លែងមួយក្នុងប្រទេសម៉ាឡេស៊ី ជិតព្រំដែនប្រទេសសិង្ហបុរី ដែលជាកន្លែងស្ងាត់ គ្មានការរៀបចំកម្មវិធីអ្វីទាំងអស់ ទាំងដែលនាងខ្ញុំផ្ទាល់បានបញ្ជាក់ហើយថា ត្រូវការកន្លែងដែលគេ Countdown សប្បាយៗ ព្រោះនាងខ្ញុំផ្ទាល់ មិនធ្លាប់ចូលប្រទេសទាំង២នោះ ទើបរកសេវាកម្មពីក្រុមហ៊ុនទេសចរណ៍»៕ ក្រោយឃើញសារនេះហើយ ក្រុមហ៊ុន 2World Travel Cambodia នៅតែផ្គើនហើយស៊ែរផុសវីដេអូចាស់រឿង «បែកធ្លាយសំលេងថៅកែហាងពេជ្រដែលកំពុងល្បីក្នុងបណ្តាញសង្គមហ្វេសប៊ុក ប្រើសម្តីធ្ងន់ៗ និងគំរាមចាប់អ៊ុំខ្លួនបង្កើតដាក់គុក និងឲ្យព្រះធរណីស្រូប ដោយគ្រាន់តែនិយាយពាក្យប៉ុណ្ណឹងសោះ ពិតជាសាហាវនឹកស្មានមិនដល់ ចង់ដឹងយ៉ាងណាសូមតាមដានទាំងអស់គ្នា» អមជាមួយសារថា ៖ «ស៊ែផេក CEN NEWS ងាយស្រួលចុចចូលមើល Live ស្អែក បងប្អូន»៕

យ៉ាងណាមិញ ក្រោយឃើញសារបែបនេះភ្លាម ចែ ដាណា ឆេះដុំជាខ្លាំង ក៏បង្ហោះសារមួយភ្លែតថា ៖ «🙂🙂🙂 ខ្ញុំគ្រាន់តែចង់បានពាក្យឆ្លើយតបសមស្របមួយ សម្រាប់ខ្ញុំខ្លួនឯង និងកូនៗ ប៉ុណ្ណោះ មិនគិតថាចង់មានរឿងវែងឆ្ងាយទេ ហេតុអីមិនឆ្លើយតប ហើយចែករំលែករឿងគ្រួសារខ្ញុំតាំងពី៣ឆ្នាំមុន។
ដូចខ្ញុំនិយាយហើយ មុនពេលបង្ហោះ ខ្ញុំបានដាក់លិខិតទៅ២ដង ក្នុងគោលបំណងចង់បានការឆ្លើយតបសមស្របមួយ សម្រាប់ការខកចិត្តរបស់នាងខ្ញុំ គ្រាន់តែដើម្បីអារម្មណ៍ស្ងប់ ហើយអាចឆ្លើយប្រាប់កូនៗ ថាម៉ាក់បានធ្វើហើយ។ តែគេមិនត្រឹមមិនអើពើ នៅមើលងាយ ហើយ Share រឿងចាស់ៗមកឌឺ អោយអារម្មណ៍ខ្ញុំកាន់តែឈឺចាប់។

តែឥឡូវនេះ ខ្ញុំដឹងហើយថាមកពីមូលហេតុអីបានជាសេវាកម្មក្រុមហ៊ុនទេសចរណ៍ 2World Travel នេះធ្វើបាបខ្ញុំបែបនេះ មិនមានឆន្ទៈនៅក្នុងការដោះស្រាយ បងប្អូនចូលមើល share ទៅដឹងហើយ បងប្អូនជួយគិតខ្ញុំបន្តិចទៅមើល តើគេមានគំនិតអ្វីឲ្យប្រាកដ?
ដូច្នេះ មានតែទុកអោយច្បាប់ជាអ្នកដោះស្រាយចុះ»៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *