ថាមែនៗ! ក្រោយរងការរិះគន់រឿងចាក់សាក់ ស្រាប់តែអ្នកនាងផន សុផារី ទម្លាយរឿងពីក្រោយស្នាមសាក់មួយនេះថា

ភ្នំពេញ ៖ ជឿជាក់មហាជនជាច្រើនដែលបានតាមដានជីវិតឯកជនរបស់តារាកំប្លែង ផន សុផារី សុទ្ធបានឃើញហើយពីជីវិតប្ដីប្រពន្ធរបស់អ្នកនាង និង ស្វាមី ដែលតែងតែបង្ហាញភាពផ្អែមល្ហែមពេញដោយសុភមង្គលតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកធ្វើឱ្យមហាជនច្រណែន ជាពិសេសមួយរយៈចុងក្រោយនេះ ក៏ត្រូវបានមហាជនចាប់ក្រសែភ្នែកតាមដានខ្លាំងពីជីវិតគ្រួសារទាំងអ្នកនាង និង ស្វាមី ព្រមទាំងកូនៗស្រីទាំងពីរដ៏គួរឱ្យស្រឡាញ់។តួយ៉ាង ថ្មីៗនេះ ជីវិតប្ដីប្រពន្ធរបស់តារាស្រី ផន សុផារី

កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងថែមទៀត ខណៈបានឃើញអ្នកនាងបង្ហោះរូបភាពបង្ហាញពីស្នាមសាក់មួយរបស់ស្វាមី ដែលបានសាក់ឈ្មោះរបស់អ្នកនាងតាំងពីកាលនៅជាសង្សារនឹងគ្នា ដោយអ្នកនាងបានឱ្យដឹងថាស្នាមសាក់ឈ្មោះរបស់អ្នកនាងនោះគឺស្វាមីរបស់អ្នកនាងសាក់បង្ហាញពីចិត្តស្ម័គ្រស្មោះនៃស្នេហារបស់ស្វាមីទៅកាន់អ្នកនាង។

ក្នុងនោះ អ្នកនាង ផន សុផារី បានសរសេររៀបរាប់ភ្ជាប់ជាមួយរូបភាពយ៉ាងផ្អែមល្ហែមរវាងអ្នកនាង និង ស្វាមី កាលនៅជាសង្សារនោះថា ៖ «អតីតសង្សារខ្ញុំគាត់ស្មោះណាស់ ស្មោះរហូតដល់ស្បថគេលែងជឿ ទាល់តម្រិះបានរត់ទៅសាក់ឈ្មោះគេជាប់ដៃមកដល់សព្វថ្ងៃនេះ»៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *