បែកធ្លាយទ្រព្យសម្បត្តិចុងក្រោយរបស់តារាសម្តែង Por Trusdei បន្សល់ទុកអោយកូនស្រីតែមួយអស្ចារ្យណាស់

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តមួយចំនួនធំបានជ្រាបដឹងហើយថា មកទល់ពេលនេះអស់ជាង ៦ ឆ្នាំទៅហើយ ដែលតារាសម្តែងប្រុសពោរពេញទៅដោយសមត្ថភាព លោក Por Trusdei បាលលាចាកចោលគ្រួសារ ប្រពន្ធកូនជាទីស្រឡាញ់ ដោយសារតែជំងឺគ្រុនឈាមតាំងពីឆ្នាំ ២០១៦ នោះ។ដោយឡែក មុនពេលស្លា….ប់លោកក៏ធ្លាប់បានសាងគ្រួសារយ៉ាងកក់ក្តៅជាមួយតារាស្រី Bo Vanda រហូតបានកូនស្រីជាទីស្រឡាញ់ម្នាក់ដែលជាតំណក់ឈាមទៀតផង។ ជាពិសេស មកទល់ពេលនេះកូនស្រីរបស់លោកក៏ធំពេញវ័យហើយដែរ

ព្រមទាំងទទួលបានការចិញ្ចឹមបីបាច់បានយ៉ាងល្អពីម្តាយទៀតផង។យ៉ាងណាមិញ បើងាកមកមើលពីជីវិត Bo Vanda ពេលនេះវិញ បើទោះបីជាគ្មានវត្តមានស្វាមីរស់ក្បែរក៏ដោយ តែនាងនៅតែបំពេញតួនាទីជាម្តាយយ៉ាងល្អចំពោះកូនស្រី ហើយក៏មិនទាន់ព្រមបើកចិត្តទទួលយកអ្នកថ្មីចូលមកស្អំបេះដូងដែរ។លើសពីនេះទៅទៀត អ្វីដែលមហាជនភ្ញាក់ផ្អើលនោះ ថ្មីៗនេះ Bo Vanda បានបើកបង្ហាញទ្រព្យសម្បិត្តចុងក្រោយដែលស្វាមីបានបន្សល់ទុកឱ្យកូនស្រីជាទីស្រឡាញ់ឱ្យមហាជនបានឃើញផងដែរ ដែលជាផ្ទះចំការមួយកន្លែងដ៏ធំនៅក្នុងខេត្តបុរីរ៉ាំ ក្នុងនោះរួមមាន ផ្ទះចំការ សួនដំណាំបន្លែ ផ្ទះលម្ហែ

សម្រាប់បើកទទួលភ្ញៀវទេសចរណ៍ដែលចូលចិត្តមកកម្សាន្តបែបធម្មជាតិ ឱ្យចូលមកលម្ហែជារៀងរាល់ឆ្នាំ។តួយ៉ាង វាពិតជារឿងមួយដែលនឹកស្មានមិនដល់ណាស់ ព្រោះបើទោះបីជារូបកាយឃ្លាតឆ្ងាយមែនពិត តែកាលពីនៅរស់ Por Trusdei បានបំពេញតួនាទីជាស្វាមីបានយ៉ាងល្អដល់ប្រពន្ធ និង កូនស្រីជាទីស្រឡាញ់ ថែមទាំងប្រគល់ និង បន្សល់ទុកនូវសម្បិត្តជាច្រើនដល់កូនប្រពន្ធទៀត៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *