ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ហើយ ឧកញ៉ា ម៉ុង ឫទ្ធី ជាក់ជាមិនខាន ដែលកំពុង ជោគជ័យខ្លាំង គួរឲ្យកក់សំគាល់ មកដល់សព្វថ្ងៃនេះ ក្នុងមុខជំនួញរបស់ខ្លួន ហើយក៏តែងតែ ចែករំលែករឿងអប់រំល្អៗ មានន័យ ជាច្រើន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក របស់លោក មិនដែលដាច់ឡើយ។ ចំណែកម្នាក់ទៀត គឺ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាអ្នកជំនួញ វ័យក្មេងម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ មិនតិចនាក់ទេ នាពេលបច្ចុប្បន្ននេះ ហើយលោក ក៏កំពុងជោគជ័យខ្លាំងផងដែរ ក្នុងមុខជំនួញជាច្រើនរបស់ខ្លួនថែមទៀតផង
ត្រឹមរយៈពេលខ្លី។យ៉ាងណាមិញ នាថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៣ នៅសុខៗ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ជួប ឧកញ៉ា ម៉ុង ឫទ្ធី ម្តងទៀត ហើយប្រាប់រឿងមួយទៀតថា “លោកពូ មានប្រសាសន៍ថា គាត់បួស5 ឆ្នាំ គាត់ទុកខ្ញុំដូចជា កូន ខ្ញុំគោរពលោកពូដូចជាឪពុក ខ្ញុំត្រេកអរណាស់ គាត់បាន ណែនាំ ស្រដៀង នឹងម្ដាយរបស់ខ្ញុំ ដែលម៉ែតែងតែធ្លាប់ប្រាប់ ថ្វីត្បិតតែខ្ញុំមិនសូវបានជួបលោកពូ ដោយផ្ទាល់ ប៉ុន្តែខ្ញុំ លួចរៀនសូត្រពីគាត់ជានិច្ច គាត់បង្រៀនខ្ញុំដោយគាត់មិនដឹងខ្លួន ហើយជាមេរៀនដែលល្អៗជាច្រើន បណ្ដាំរបស់ម៉ែ ស្រដៀងនឹងសកម្មភាពរបស់លោកពូ ដែលបានបង្រៀន
ដោយប្រយោល។បណ្ដាំរបស់ម៉ែបង្រៀន កុំលួចគេកូន អាយុចាស់ជាងម៉ែ និងពុកកូន ត្រូវថ្វាយបង្គំអាយុប្អូនម៉ែ និងពុកអាចលើកដៃសំពះបាន បើថ្វាយបង្គំរឹតតែល្អ ម៉ែបន្ថែមថាកូនកុំបោះបង់សីលធម៌នេះអោយសោះ កូនកុំបង្កើតបញ្ហា តែបើជួបហើយ ត្រូវតែដោះស្រាយ ។បើមានកំហុសដាច់ខាតកូនត្រូវតែសុំទោសហើយកែប្រែ រឹងមាំកូន កុំរឹងរូស និងរឹងទទឹង គ្រប់យ៉ាង មិនប្រាកដថាកូនធ្វើត្រូវទាំងអស់ទេ តែត្រូវតែប្រឹងធ្វើហើយកែកំហុស ប្រឹងដោះបញ្ហាដោយខ្លួនឯង ព្យាយាមធ្វើខ្លួនឯង អោយបានច្រើន កុំបង្កការលំបាកអោយបងប្អូនជុំវិញខ្លួនច្រើន។”។
Leave a Reply