ក្តុកក្តួលណាស់! ស្ងាត់ៗអ្នកនាងពេជ្រ សូលីកា ទម្លាយវីដេអូរៀបរាប់ពីទុក្ខលំបាក ក្រោយចែកផ្លូវជាមួយស្វាមីមើលហើយសង្វេគណាស់ (មានវីដេអូ)

ភ្នំពេញ ៖ សូមរំលឹកបន្តិចផងដែរថា កាលពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២២ ពេជ្រ សូលីកា បានទម្លាយសារទាំងអួលដើម.ក ក្នុង Facebook story ថា ៖ «ខ្ញុំនឹងបង្រៀនកូនប្រុសរបស់ខ្ញុំអោយចេះស្គាល់ពីការអោយតម្លៃមនុស្សជុំវិញខ្លួនអោយបានច្រើន រៀនកុំកុហក កុំក្បត់ កុំអាត្មានិយម កុំអំនួតលើខ្លួនឯង កុំបោកប្រាស់ កុំធ្វើបាបចិត្តគេ កុំនិយាយជាន់មនុស្សដែលខ្លួនស្រឡាញ់ កុំចង់មានបានលើសពីសមត្ថភាពរបស់ខ្លួន កុំរៀនល្បិចកល កុំហឺហានឹងរបស់ក្លែងក្លាយកុំងប់ងុលទៅទង្វើររបស់ខ្លួនបានប្រឌិត កុំរៀនសម្តែងក្នុងឆាកជីវិតពិត

ហើយរៀនចងចាំអ្វីដែលខ្លួនបានធ្វើដាក់គេអោយបានច្រើន រៀនទទួលការពិត រៀនទទួលយកកំហុសដែលខ្លួនបានធ្វើ រៀនយល់ចិត្តគេ សំខាន់ជាងគេនោះគឺភាពស្មោះត្រង់ មិនក្បត់ផិត និងការអោយតម្លៃមនុស្ស My son My everythiing»។ យ៉ាងណាមិញ ​នាថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៣ សូលីកា បានបង្ហោះវីដេអូមួយ លាយឡំទំាងទឹកភ្នែក រួចប្រាប់ថា ៖ «ពេលខ្លះក៏គិតថា ខ្លួនឯងរឹងមាំខ្លាំងពេក វាពិតជាហត់ ប៉ុន្តែក៏អរគុណដល់ខ្លួនឯង ដែលជំនះគ្រប់ឧបសគ្គមកបាន គ្រប់បញ្ហា ដែលយើងកំពុងជួប សុទ្ធតែមានកូនសោរបស់វា ដោះស្រាយវាដោយប្រើសតិអារម្មណ៍ គិតវាម្ដងមួយៗ បើពេលខ្លះ រៀងហត់ ក៏ឈប់សម្រាកសិន កុំទាន់បង្ខំវា ព្រោះអ្វីៗ គឺត្រូវការពេលវេលា

មនុស្សស្រីមិនថា ស្អាត ឆ្លាត ពូកែ ខ្លាំងប៉ុណ្ណា ក៏គេចមិនផុតពីទឹកភ្នែកដូចគ្នា ប៉ុន្តែកុំអោយវាហូរ មកដោយគ្មានតម្លៃ។ថ្ងៃនេះវាស្រក់មកដោយក្ដីឈឺចាប់ ឬ ការខកបំណងផ្សេងៗ ប៉ុន្តែថ្ងៃបន្ទាប់ វានឹងស្រក់មក ដោយការរំភើបចិត្ត នឹងខ្លួនឯង ដែលខ្លួនឯងអាចឆ្លងកាត់វាមកបាន។អរគុណដល់ខ្លួនឯង ដែលមើលថែខ្លួនឯង បានយ៉ាងល្អ ភាពរឹងមាំ វារៀងពិបាកសម្រាប់យើងបន្តិច តែវានឹងល្អសម្រាប់យើង ទៅថ្ងៃមុខទៀត ជួបរឿងណា ដោះវារឿងហ្នឹង បើដោះវាមិនបាន
ប្រលែងវាចោល កុំចង់ចាញ់ចង់ឈ្នះ ព្រោះបញ្ហាខ្លះ វាក៏អាចបញ្ជូនយើងទៅជួបរឿងល្អៗខ្លាំងជាងហ្នឹងទៀតក៏បានថា។”។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *