ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តមួយចំនួនបានជញរាបដឹងហើយថា កាលពី ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣ កំឡុងពេលឆ្លងឆ្នាំ លោកជំទាវ ឧកញ៉ា ទ្រី ដាណា បាននាំ កូនៗ ទំាងបី ទៅ លំហែកាយ ដល់ ប្រទេស Malaysia (ម៉ាឡេស៊ី) និង សិង្ហបុរី ដោយថតរូបជាច្រើនសន្លឹក មកបង្ហាញហ្វេនៗ ពិតជាស្អាត និងទាក់ទាញខ្លាំងណាស់។ក្នុងឱកាសនោះ លោកស្រី មិនសប្បាយចិត្តទាល់តែសោះ ដោយសារតែក្រុមហ៊ុនទេសចរណ៍មួយនេះ រៀបចំមិនបានល្អ ពិសេស ចែដាណា ខឹងខ្លាំងត្រង់ក្រុមហ៊ុនមួយនេះ មិនបានរៀបចំកម្មវិធី countdown តែម្តង។យ៉ាងណាមិញ នាថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៣ ម្សិលម៉ិញនេះ លោកស្រី បានទំលាយឈ្មោះក្រុមហ៊ុននេះហើយ ហើយប្រាប់ពីដំណើររឿងដំបូងថា “នាងខ្ញុំបានទុកពេលវេលាហើយ ប៉ុន្តែគ្មានការឆ្លើយតបសមស្របណាមួយពីក្រុមហ៊ុនទេសចរណ៍ 2World Travel Cambodia សម្រាប់នាងខ្ញុំ។ ខ្ញុំពិតជាសោកស្ដាយសម្រាប់ពេលវេលា និងឱកាសដ៏ល្អសម្រាប់កូនៗខ្ញុំក្នុងការមើលកាំជ្រួចឆ្លងឆ្នាំ
ដែលមួយឆ្នាំមានតែម្ដង ខណៈសេវាកម្មទេសចរណ៍ ដែលនិយាយថាជាកញ្ចប់ VIP មិនអាចទទួលបានសូម្បីកន្លែងគេងដ៏ល្អសមស្រប។ម្យ៉ាងវិញទៀត ខាងបុគ្គលិកក្រុមហ៊ុន បានរៀបចំអោយខ្ញុំ និងកូនៗទៅស្នាក់នៅកន្លែងមួយក្នុងប្រទេសម៉ាឡេស៊ី ជិតព្រំដែនប្រទេសសិង្ហបុរី ដែលជាកន្លែងស្ងាត់ គ្មានការរៀបចំកម្មវិធីអ្វីទាំងអស់ ទាំងដែលនាងខ្ញុំផ្ទាល់បានបញ្ជាក់ហើយថា ត្រូវការកន្លែងដែលគេ Countdown សប្បាយៗ ព្រោះនាងខ្ញុំផ្ទាល់ មិនធ្លាប់ចូលប្រទេសទាំង២នោះ ទើបរកសេវាកម្មពីក្រុមហ៊ុនទេសចរណ៍។នៅពេលទំនាក់ទំនងទៅសួរព័ត៍មានផ្នែកលក់ឈ្មោះ រ័ត្ន ដែលនាងខ្ញុំបាននិយាយជាមួយផ្ទាល់កាលពីដំបូង និងជាអ្នករៀបចំដំណើរ គាត់បែរជានិយាយតបមកវិញ ដោយគ្មានសុជីវធម៍ គ្មានទំនួលខុសត្រូវ ថានេះជាការចង់បានរបស់នាងខ្ញុំ គេរៀបអោយទៅតាមការចង់បានចឹងហើយ ដែលនេះជាការមើលងាយមកលើនាងខ្ញុំ និងកូនៗខ្ញុំ។
នេះនាងខ្ញុំជាអ្នកនិយាយដោយផ្ទាល់ ចុះចំពោះបងប្អូនផ្សេងទៀត ដែលមានបញ្ហា តើធ្លាប់ទទួលបានបទពិសោធន៍យ៉ាងណាដែរ?ខ្ញុំមិនសោកស្ដាយចំពោះកញ្ចប់ថវិកាជាង ១ម៉ឺនដុល្លារ សម្រាប់មនុស្សធំ ៥នាក់ និងក្មេង៣នាក់នោះទេ តម្លៃនេះមិនទាន់រាប់បញ្ចូលថ្លៃសំបុត្រទស្សនាផ្សេងៗ ដែលខ្ញុំត្រូវចេញដោយខ្លួនឯងអស់ខ្ទង់ពាន់ដុល្លារទៀត។ ខ្ញុំស្ដាយពេលវេលា ទំនុកចិត្តទៅលើក្រុមហ៊ុន ជាពិសេសអាណិតកូនៗ ដែលត្រូវមើលគេឆ្លងឆ្នាំតាមបណ្ដាញសង្គមយ៉ាងរីករាយ ទាំងដែលពួកគាត់ត្រូវស្នាក់នៅកន្លែងយ៉ាងស្ងប់ស្ងាត់ ហើយទទួលទានអាហារ មិនមានសូម្បីភេសជ្ជៈមួយកំប៉ុង សម្រាប់កូនៗខ្ញុំផឹក។នាងខ្ញុំសង្ឃឹមថា បងប្អូនយើងទាំងអស់ សម្រេចចិត្តអោយបានច្បាស់លាស់ មុនពេលទទួលយកសេវាកម្មពីក្រុមហ៊ុនណាមួយ ចៀសវាងមានការខាតបង់ពេលវេលា ដូចនាងខ្ញុំ។ក្រុមហ៊ុនត្រូវធ្វើលិខិតសុំទោសដល់រូបនាងខ្ញុំ ដោយអោយបុគ្គលិកឈ្មោះ រ័ត្ន ទទួលស្គាល់នូវកំហុសរបស់ខ្លួនទាំងអស់ និងការមើលងាយមកលើរូបខ្ញុំ។
ម្យ៉ាងទៀត ទឹកប្រាក់ 10760$ ក្នុងដំណើរកម្សាន្ត ត្រូវវិលត្រលប់ជាជំនួយដល់មន្ទីរពេទ្យគន្ធបុផ្ផាវិញជាដាច់ខាត។ នាងខ្ញុំនឹងបន្តតាមផ្លូវច្បាប់! ខ្ញុំតែងប្រាប់ថា អស់ប៉ុន្មានក៏បាន ត្រូវថែមប៉ុន្មានក៏បាន តែខ្វះការយកចិត្តទុកដាក់ ហើយអ្នកនាំដើរ ក៏មិនបានធ្វើតាមអ្វីដែលចង់បាន! មិនស្ដាយលុយ តែស្ដាយពេលវេលា និងអាណិតកូនៗ!”។អត់អស់ចិត្ត មុននេះបន្តិច នាថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៣ លោកស្រី បានបង្ហោះវីដេអូភ្ជាប់សារខ្លីមួយថា ៖ «រវល់មិនទាន់បានឡាយ សុំផុសវីដេអូបន្ទប់ ដែលគេថាលំដាប់ផ្កាយ5 ផ្កាយ4 និងបន្ទប់នៅខ្មែរ អោយបងប្អូនមើលតិច ថ្ងៃក្រោយកុំអោយចាញ់បោកគេទៀត សំរាប់អ្នកមិនធ្លាប់គេងបន្ទប់ផ្កាយ។អ្វីដែលសោកស្ដាយបំផុតនោះ គឺថា ក្រុមហ៊ុនធួរ 2World Travel Cambodia បាននិយាយថាគេរៀបតាមអ្វីដែលខ្ញុំចង់បាន ញាក់សាច់សាហាវណាស់! អ្វីដែលសំខាន់ បានប្រាប់ហើយថា ចំពោះលុយមិនអីទេប៉ុន្មានក៏បាន»។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ
Leave a Reply