ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនទាំងក្នុង និងក្រៅប្រទេស មិនតិចនាក់ទេ ច្បាស់ជាស្គាល់ ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជា ម្ចាស់មុខជំនួញ ជាច្រើន ដែលកំពុងទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ពីសំណាក់ អតិថិជន របស់ ខ្លួន មកទល់ពេលនេះ។ក្រៅពីមុខជំនួញ ចែដាណា ជាមនុស្សចិត្តធម៌ ដោយតែងតែ ជួយឧបត្ថម្ភ អ្នកខ្វះខាត និងអ្នកត្រូវការ ចាំបាច់ មិនដែលដាច់ឡើយ នេះកើតចេញពី សេចក្តីអាណិត និងស្រឡាញ់ពិតៗ មិនមែនជា ការសម្តែងនោះទេ។កន្លងផុតទៅថ្មីៗនេះ លោកស្រី ទ្រី ដាណា ដែលជាអ្នកជំនួញវ័យក្មេង ជាង 30 ឆ្នាំ បានទំលាយប្រវត្តិ រកស៊ីរបស់ខ្លួន ទំរាំបានជោគជ័យ ចាយលុយលែងអស់ រហូតមកដល់សព្វថ្ងៃ ដោយផ្តើមរកស៊ី មានដូចជា លក់ស្បែកជើង លក់ខោអាវថ្មី លក់ខោអាវជជុះ លក់កាហ្វេ លក់បាយ លក់បបរ កាត់ដេរម៉ូត ។មួយវិញទៀត បើងាកមកមើលពីជីវិត ផ្ទាល់ខ្លួន របស់លោកស្រីវិញ
គ្រប់គ្នាអាចនឹងភ្ញាក់ ព្រោះ ថៅកែហាងពេជ្រ រូបនេះ ចូលចិត្តប្រើជីវិតសាមញ្ញ ខ្លាំងណាស់ ជាក់ស្តែងពេលខ្លះ លោកស្រី អង្គុយញុំាអាហារតាមផ្លូវក៏មាន និងកំពុងសាងក្តីសុខជាមួយកូនៗ ទំាង៣ របស់លោកស្រី។ញឹកញាប់ណាស់ឲ្យតែដល់បុណ្យទាន និងថ្ងៃឈប់សម្រាក លោកស្រី មិនដែលភ្លេចឡើយ ដោយឆ្លៀតពេលវេលា ដ៏មានតម្លៃ បាននាំកូនៗទំាង 3 របស់ខ្លួន ទៅលេងនៅក្រៅប្រទេស ព្រមទំាងដើរផ្សារទំនើប នៅក្នុងប្រទេសកម្ពុជាយើងថែមទៀតផង ហើយកម្រឃើញណាស់ នូវសកម្មភាពបែបនេះ។ជាក់ស្តែង កាលពី ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៣ នេះ ចែដាណា បាននាំ កូនៗ ទំាងបី ទៅ លំហែកាយ ដល់ ប្រទេស Malaysia (ម៉ាឡេស៊ី) បាត់ ដោយថតរូបជាច្រើនសន្លឹក មកបង្ហាញហ្វេនៗ ពិតជាស្អាត និងទាក់ទាញខ្លាំងណាស់។កំពុងតែសប្បាយសុខៗ ចែដាណា ក្តៅចិត្តយ៉ាងខ្លាំងក្រោយចាញ់បោកក្រុមហ៊ុន ទេសចរណ៍ដែលនាំទៅ
នេះ ដល់ថ្នាក់ ធ្វើឲ្យ លោកស្រី ទប់ចិត្តលែងជាប់ហើយ ក៏ដាក់កប់ៗមាត់ថា “អោយម៉ាក់សុំទោសកូនៗ ម៉ាក់ខំជឿលើក្រុមហ៊ុទេសចរណ៍ ថានាំកូនមកខោនដោន អោយសប្បាយៗ ដឹងអីក្រុមហ៊ុននេះ យកមកទុក ដោយអត់មានកម្មវិធីអ្វីទាំងអស់ ម៉ាក់ និងប៉ះប៉ូវពេលវេលាអោយកូនៗវិញ អាណិតណាស់ ខ្ញុំនឹងបង្ហាញឈ្មោះក្រុមហ៊ុនទេសចរណ៍នេះ ក្នុងពេលឆាប់ៗនេះ តែឥឡូវ សុំពេលលួងកូនៗសិន អាណិតឡើងស្រក់ទឹកភ្នែក”។ដោយឡែក នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ ដាណាភីន បានស្លៀកពាក់បែបមនុស្សស្រីវិញម្ដង។ បង្ហោះភ្ជាប់ជាមួយរូបថត១សន្លឹក២នាក់កូនស្រីនៅថ្ងៃទី៥ ខែមករា,
ថៅកែហាងពេជ្រចិត្តធម៌រូបនេះ បានប្រាប់យ៉ាងខ្លីថា «កម្មវិធីជាមួយកូនស្រី»។តាមរយៈរូបថត១សន្លឹកនេះ អ្នកគាំទ្រលាន់មាត់សរសើរ ជាមួយនឹងការលើកឡើងថា «ស្អាតជាងកូនដាច់ហ្មង, ស្រស់ស្អាតណាស់ចែៗ, ស្មានតែបងប្អូនស្អាតណាស់បងស្រី, ញញឹមស្រស់ទាំងពីរ, ម៉ែក្មេងជាងកូនទៀតបង, ម៉ាក់ស្អាតជាងកូន, ម៉ែកូនគេ ដូចបងហើយបអូន, ចុមកូនស្រីធំជាងម៉ាក់ៗទៀត, កូនភ្លោះមែនមើលទៅដូចគ្នាណាស់មិនសមម៉ាក់ហើយនិងកូនតេញោមបងសមជាបងប្អូនបង្កើតទើបត្រូវ»៕
Leave a Reply