ក្រោយផ្ទុះការសង្ស័យរឿងស្នេហាជាមួយកូនប្រុសទី ២ លោកព្រាប សុវត្ថិ ស្រាប់តែរ៉េត ស៊ូហ្សណា ទម្លាយសារបែបនេះថា

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ កញ្ញា រ៉េត ស៊ូហ្សាណា នោះ ដែលជាអតីតបេក្ខភាពដ៏ឆ្នើមមួយរូប ក្នុងការប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី ២ ហើយក៏បានក្លាយខ្លួនជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ដែលគ្រប់គ្នាមិនអាចមើលរំលងបានឡើយ ។ ដោយឡែក បើនិយាយចំពោះទំនាក់ទំនងរវាងតារាចម្រៀងប្រុសស្រីវ័យក្មេងដ៏មានប្រជាប្រិយភាពកញ្ញា រ៉េត ស៊ូហ្សាណា និង លោក សុវត្ថិ មុនីនាគ ត្រូវបានគេចាប់អារម្មណ៍ឃើញថា

មិនត្រឹមតែឃើញសកម្មភាពក្នុងការងារសិល្បៈនោះទេ ដែលមួយរយៈនេះតែងឃើញសកម្មភាពកាយវិការរបស់អ្នកទាំងពីរយ៉ាងសិ្នទ្ធស្នាលទាំងក្នុងពេលរួមការងារជាមួយគ្នា និង ដើរកម្សាន្តជាមួយគ្នា ដែលធ្វើឱ្យមហាជនមានចម្ងល់ និង ដាក់ការសង្ស័យថាអ្នកទាំងពីរមានទំនាក់ទំនងពិសេសអ្វីជាមួយគ្នា។ដោយឡែក កាលពីថ្មីៗកន្លងទៅ តារាចម្រៀងស្រីរូបស្រស់ និង តារាប្រុសរូបសង្ហានេះ ធ្វើឱ្យអ្នកគាំទ្រហាក់កាន់តែចាប់អារម្មណ៍ និង ដាក់ការសង្ស័យខ្លាំងទៀត ខណៈដែលបានឃើញ រ៉េត ស៊ូហ្សាណា បញ្ចេញរូបភាពប៉ុន្មានសន្លឹកជាមួយ សុវត្ថិ មុនីនាគ

បង្ហាញពីសកម្មភាពទៅលេងកន្លែងលម្ហែមួយជាមួយគ្នាយ៉ាងផ្អែមល្ហែម។ លើសពីនេះ រ៉េត ស៊ូហ្សាណា ថែមទាំងភ្ជាប់ជាមួយ Caption និយាយរីករាយឆ្នាំថ្មីរួមគ្នានឹង មុនីនាគ ទៅកាន់មហាជនទៀត ដែលប្រៀបដូចកំពុងបង្ហើបពីដំរួយនៃចំណងស្នេហ៍របស់ពួកគេអ៊ីចឹង។ ក្នុងនោះ នាងសរសេរថា ៖ «Happy new year from us everyone! សួស្តីឆ្នាំថ្មី»។តួយ៉ាង ចំពោះការបង្ហោះនោះដែរ ទោះជាមិនបានបញ្ជាក់ឱ្យដឹងថាអ្នកទាំងពីរកំពុងមានទំនាក់ទំនងស្នេហាច្បាស់ៗ ប៉ុន្តែមហាជនអ្នកគាំទ្ររបស់តារាប្រុសស្រីមួយគូនេះ ក៏ដូចជាអ្នកសិល្បៈ ក៏បានប្រាកដក្នុងចិត្តថាអ្នកទាំងពីរកំពុងតែសាងស្នេហ៍ជាមួយគ្នាពិតមែន ដែលពួកគេបានធ្វើការចែករំលែករូបភាពភ្ជាប់ជាមួយនឹងអារម្មណ៍រំភើបអបអរ និង ជូនពរអ្នកទាំងពីរឱ្យឆាប់មានដំណឹងល្អទៀតផង។

យ៉ាងណាមិញ ក្រោយមហាជនអ្នកគាំទ្រកាន់តែផ្ទុះសង្ស័យថាតារាប្រុសស្រីមួយគូនេះកំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា ស្រាប់តែថ្មីៗនេះ រ៉េត ស៊ូហ្សាណា ធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ និង និយាយចង្អន់នាងព្រាត ពេលឃើញគណនីហ្វេសប៊ុករបស់នាងបង្ហោះរូបភាពមួយសន្លឹកឈរមើលមេឃម្នាក់ឯងភ្ជាប់ជាមួយសារមួយនិយាយបែបអ្នកមានស្នេហា ដែលសូម្បីតែមេឃពណ៌ខ្មៅ ក៏នាងឃើញពណ៌ស៊ីជម្ពូដែរ។សារនោះ រ៉េត ស៊ូហ្សាណា បានសរសេរថា ៖ «មេឃពណ៍ខ្មៅ ហេតុអ្វីមើលឃើញពណ៌ស៊ីជម្ពូ?»។ ក្រោយឃើញបែបនេះ ទាំងអ្នកគាំទ្រ ក៏ដូចជាអ្នកក្នុងសិល្បៈជាច្រើនកំពុងចូលបញ្ចេញមតិក្រោមការបង្ហោះរបស់នាងដែលនិយាយចង្អន់នាងលេងបន្តបន្ទាប់៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *