ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តបងប្អូនជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចដាអ្នកគាំទ្រអ្នកមេម៉ាយសាច់សខ្ចី សេង សុខឃីម ហាក់បង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ខណៈដើមឆ្នាំថ្មី ២០២៣ នេះ សេង សុខឃីម បានប្រកាសប្ដូរឈ្មោះថ្មីទៅជា សុខ ទីយ៉ា វិញ។ក្នុងនោះ សង្សារចាស់របស់ នាយចឺម រូបនេះ
ក៏បានបញ្ជាក់ហេតុផលច្បាស់ៗប្រាប់អ្នកគាំទ្រដែរថា មកពីឈ្មោះចាស់មិនល្អ ទើបនាងសម្រេចចិត្តប្ដូរឈ្មោះ សេង សុខឃីម ចេញ ហើយប្រើឈ្មោះ សុខទីយ៉ា ចាប់ពីពេលនេះតទៅ ក្នុងនោះ តារាស្រីរូបនេះ ថែមទាំងបានប្ដូរឈ្មោះគណនីហ្វេសប៊ុកទៅជា សុខ ទីយ៉ា រួចរាល់ទៀតផង។អ្នកម៉ាក់កូនមួយខាងលើ
បានប្រកាសប្រាប់អ្នកគាំទ្រនៅលើគណនីហ្វេសប៊ុកថា ៖ «នាងខ្ញុំសុំប្រកាសជាផ្លូវការថា នាងខ្ញុំដូរឈ្មោះពី សេង សុខឃីម មកឈ្មោះ សុខ ទីយ៉ា វិញ ចឹងសុំពុកម៉ែបងប្អូន និង fanនាងខ្ញុំទាំងអស់គ្នា បើសិនជួបខ្ញុំនៅខាងក្រៅ ហៅនាងខ្ញុំ យ៉ា ព្រោះឈ្មោះចាស់វាមិនល្អ សុំអរគុណបងប្អូនទាំងអស់គ្នា»៕
Leave a Reply