រំភើបជំនួស! លោកជា វិបុល លេង Surprise ខួបកំណើតកូនស្រីអមជាមួយសារយ៉ាងប្លែកថា

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា ពិធីការិនី គង់ សុជាតិ និង លោក ជា វិបុលចាប់តាំងពីមានចំណងដៃកូនស្រីរួមគ្នាមក ជីវិតប្ដីប្រពន្ធអ្នកសិល្បៈដ៏ល្បីល្បាញមួយគូនេះ កាន់តែផ្អែមល្ហែមពេញលេញ និង ស្រឡាញ់ល្អូកល្អិនជាមួយគ្នាទ្វេដង ជាពិសេសរាល់ពេលមានឱកាសពិសេសដូចជាថ្ងៃកំណើតសមាជិកក្នុងរង្វង់គ្រួសារ ឬខួបស្នេហាម្ដងៗ គេឃើញប្ដីប្រពន្ធអ្នកទាំងពីរ តែងបង្ហោះរូបថតផ្អែមល្ហែម

ក៏ដូចជាពាក្យសម្ដីបង្ហាញពីទំហំនៃក្ដីស្រឡាញ់មើលទៅពោរពេញដោយសុភមង្គលបំផុត។ ភ្លេចៗត្រចៀក នាងតូច ដូរី ដែលជាតំណក់ឈាមរួមគ្នារវាង មានអាយុ ៦ ឆ្នាំបាត់ទៅហើយ។យ៉ាងណាមិញ ថ្មីៗនេះ ដូរី កូនស្រីសំណព្វចិត្តរបស់អ្នកសិល្បៈខាងលើ គេឃើញលោក ជា វិបុល ជាឪពុក បានបង្ហោះសារជូនពរថ្ងៃកំណើតគម្រប់អាយុ ៦ ឆ្នាំដល់កូនស្រី

ប្រកបដោយភាពកក់ក្ដៅ ស្ដែងពីក្ដីស្រឡាញ់ចំពោះកូនយ៉ាងពេញទំហឹង។ក្នុងនោះ ជា វិបុល បានរៀបរាប់នូវពាក្យពេចន៍ប្រកបដោយអត្ថន័យជូនពរកូនស្រីសម្លាញ់ចិត្តថា ៖ «រីករាយថ្ងៃកំណើតកូនស្រី ដូរី (៤ មករា ២០២៣) អាយុ ៦ ឆ្នាំ សូមឱ្យកូនស្រីមានសុខភាពល្អ រៀនពូកែឆ្លាតវាងវៃ ជាកូនល្អចេះស្តាប់ឪពុកម្តាយ ចាស់ទុំណាកូនណា»៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *