ដើមឆ្នាំ 2023 អ្នកនាង Love Riya បង្ហោះរូបជុំគ្រួសារជាច្រើនសន្លឹកយ៉ាងស្រស់ស្អាតជាពិសេសមុខអូន តនៗ គួរអោយក្នាញ់ណាស់ (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយតារាហ្វេសប៊ុកអ្នកនាង Love Riya ដែលជាអ្នកលក់ឡេដ៏ល្បីឈ្មោះមួយរូបដែលមានរូបសម្រស់ស្រស់ស្អាត មានលុយឡាន ផ្ទះវីឡា ជាពិសេសមានមុខជំនួញជាច្រើននៅក្នុងដៃទៀតផង៕ សូមរំលឹកបន្តិចផងដែរថា អ្នកនាង ធ្លាប់បានរៀបការម្តងហើយតែលែងលះគ្នាវិញ ដោយបន្សល់បាននូវកូនស្រីដ៏គួរអោយស្រលាញ់មួយគឺអូន ទែនៗ។មិនទាន់បានប៉ុន្មានផង ស្រាប់តែ អ្នកនាង Love Riya បានស្គាល់កំលោះរូបសង្ហារម្នាក់មានមុខងារជាមន្រ្តីប៉ូលីសគឺលោក ហេង គីមហៀង៕ ក្នុងនោះដែរ ក្រោយស្វែងយល់ចិត្តមួយរយៈពេលខ្លីមក អ្នកទាំង ២បានសម្រេចចិត្តចូលរោងការជាមួយគ្នាតាមប្រពៃណីខ្មែរហើយដែលកម្មវិធី ដ៏អធិកអធម នេះត្រូវបានរៀបចំ និងធ្វើឡើង នៅឯ គេហដ្ឋានខាងស្រី ដែលស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ។

តួយ៉ាង ក្រោយរៀបការរួច គេឃើញ អ្នកទាំងពីរ តែងតែបង្ហាញ ស្នាមញញឹមក្តីសុខ ក្នុងគ្រួសារ ដ៏តូចមួយរបស់ខ្លួន ពិសេសជាមួយ ទែនទែន កូនស្រីសំណព្វចិត្ត តែម្តងព្រមទំាងនាំគ្នា ដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅគួរឲ្យច្រណែនខ្លាំងណាស់ ពិសេស Love Riya កំពុងមានផ្ទៃពោះកូនទី 2 ហើយ បានជាង 7 ខែ ជាមួយ លោក គីមហៀង ស្វាមីក្រោយធ្វើឲ្យ អ្នកទំាងពីររំភើបចិត្តស្ទើរហោះ ព្រោះការប៉ងប្រាថ្នារបស់ខ្លួន បានសម្រេចហើយ។ យ៉ាងណាមិញ ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២២ Love Riya ត្រូវស្វាមីជូនមកដល់មន្ទីរពេទ្យបាត់ ដើម្បីត្រៀមសម្រាលកូនទី២ ។ អរពេក ដល់ថ្នាក់ទំាងប្តី និងប្រពន្ធនិយាយថា “រំភើបពេក គេងអត់លក់ទេ បងអូនអើយ មាំមីណាខ្លះ យល់អារម្មណ៍មួយនេះ

ប៉ាៗក៏គេងអត់លក់ដែរ បងអូនថ្ងែកកំភ្លេចទៅលេងមាំមីនៅពេទ្យផង”។ជិតក្លាយជាឪពុកគេ លោក ហេង គីមហៀង ក៏បានទំលាយពាក្យបែបនេះចេញមកថា៖«អាការប្រពន្ធប្លែកៗ កូនចេះតែសំកោងចុះ ​ហើយធ្លាក់ទឹកប្រិយ៍ សង្ស័យតែថ្ងៃហ្នឹងទេមើលទៅ សុំពាក្យជូនពរ ម្នាក់មួយផងបងប្អូនសូមអោយម្ដាយ និងកូន មានសុខភាពល្អ និងសុវត្ថិភាពផងណា យ៉េជិតបានឃើញមុខកូនប្រុស ផាយុហើយ នៅថ្ងៃទី​ ១២​ ខែ​ ១២​ ខាងមុខនេះ វេលាម៉ោង 9.00 នាទីព្រឹក​ គឺបានឃើញមុខកូនប្រុសរបស់ខ្ញុំហើយយ៉េ…..ស្អែកព្រឹកឡើង គឺអ្នកគ្រូពេទ្យអោយគាត់ចូលសម្រាក នៅក្នុងបន្ទប់វះកាត់ហើយ

សុំពាក្យជូនពរម្នាក់មួយផងបង​ អូន”។កើតទើបបាន ៣ ថ្ងៃសោះ អូនផាយុ ប្រែមុខមាត់ ស្អាតណាស់លោកអើយ ពិសេសច្រមុះស្រួចកាត់រកប៉ាៗគេទៀត ដល់ថ្នាក់ អ្នកខ្លះមើលមួយភ្លែត ស្មានតែកូនបារាំង។កើតមិនដល់១ខែផង អូន ផាយុ កូនប្រុស Love Riya ប្រែប្រួលមុខមាត់ប្លែកច្រើនណាស់ ច្រមុះឡើងស្រួច ដូចកូនបារំាងអ៊ីចឹង ដល់ថ្នាក់ ធ្វើឲ្យ គ្រប់គ្នាសរសើរមិនដាច់ពីមាត់ រាល់លើកដែល Love Riya និងស្វាមី ផុសរូបម្តង។ជាក់ស្តែងចូលដល់ឆ្នាំ ២០២៣ ភ្លាម Love Riya កាន់តែមានក្តីសុខ និងសុភមង្គល យ៉ាងខ្លាំង ក្រោយទទួលបានកូនប្រុសម្នាក់ទៀតនេះជាចំណងដៃក្រោយរៀបការ ហើយក៏បានបង្ហោះរូបភាពញឹកញាប់ណាស់ ដល់ថ្នាក់ គ្រប់គ្នា ក្នាញ់អូន ផាយុ ពេក ក៏និយាយត្រង់ៗថា ៖ «១ប៉ុស្តិ៍នេះឡូយបង មើលមុខទែនៗ តនៗច្រណែនម៉ាក់ប៉ាផង, មើលប្រុសក្មេងធ្វើមុខ, មើលកូនៗបងធ្វើមាត់, ស្រលាញ់មួយប្លង់ហ្នឹង ជាងគេ ពិសេសគឺត្រង់ទឹកមុខអូនទែន និងអូនតនហ្នងហ្មង មើលហើយស៊ីអារម្មណ៍, ក្ដីសុខរបស់មនុស្សស្រី, ថាទែនៗទៅធំ ចេះធ្វើមាត់ ចុះតនៗចេះអីដែរ។ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *