ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួន បានជ្រាបរួចមកហើយថា អ្នកនាង ចន ច័ន្ទលក្ខិណា បានចាប់ដៃជាមួយលោកយុត្ថារ៉ា ឆានី ជាប្តីប្រពន្ធជាង១៧ឆ្នាំ ចំណងស្នេហ៍ក៏រលត់ត្រឹមឆ្នាំ២០១៤ ក្រោយរស់នៅមិនចុះសម្រុងគ្នា ដោយបន្សល់នូវចំណងដៃកូនស្រីម្នាក់ យ៉ាងស្រស់ស្អាត ឈ្មោះ នី ចិន្តាចូលី។ចំពោះកូនស្រីដ៏គួរឲ្យស្រឡាញ់របស់ពួកគេ គិតមកទល់នឹងពេលនេះ មានវ័យ១៦ឆ្នាំហើយ ហើយកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ជាថ្ងៃខួបកំណើតចូលីនោះ
គេសង្កេតឃើញអ្នកនាងចន ច័ន្ទលក្ខិណា បានរៀបចំឲ្យកូនយ៉ាងសាមញ្ញ តែមើលទៅពោរពេញដោយស្នាមញញឹម និងសុភមង្គល។ ដោយឡែក ងាកទៅមើល កូនស្រី លោក ហេង ឡុង ឈ្មោះ ហេង នុតថា ដែលបានឡើងធ្វើសុន្ទរកថា ជាភាសាខ្មែរ និងអង់គ្លេស បានឡើងអេម តំណាងផលិតកម្ម Galaxy Navatra កាលពី ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្នុងពិធីសន្និនីទសារព័ត៌មានមួយស្តីពី ការលក់សិទ្ធិចម្រៀង បទ Are You Ok?។ យ៉ាងណាមិញ នាថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២៣ ចំថ្ងៃខួបកំណើត អូន នុថា
អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះរូបចាស់ប៉ុន្មានសន្លឹក ថតជាមួយ នុតថា រួចពរឡើងអេម ពិសេសបំផុតនោះ គឺហៅសុទ្ធតែ កូនៗ ពេញមាត់ទៀត ដោយបញ្ជាក់ ថា “Happy birthday កូនសម្លាញ់ ម៉ាក់ជូនពរអោយកូនរៀនកាន់តែពូកែ និង មានអនាគតខ្ពស់ Love you Heng Nutha 04.01.2023″។
Leave a Reply