ក្រោយត្រូវគ្នាជាមួយស្រីស្អាត ម៉ានីន ស្រាប់តែថុល សុភិទិ ស្រឡាញ់ហួងហែងដល់ថ្នាក់ហាមនាងមិនអោយ

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តបងប្អូនជាច្រើនបានជ្រាបដឹងហើយថា បច្ចុប្បន្នកំលោះសង្ហាជ័យលាភី Top 4 ក្នុងកម្មវិធីប្រឡងចម្រៀងដ៏ធំ Cambodian Idol រដូវកាលទី ៤ ថុល សុភិទិ បានវិលទៅសាងស្នេហ៍យ៉ាងផ្អែមល្ហែមជាមួយស្រីស្អាត ឡុង ម៉ានីន វិញហើយ ក្រោមហេតុផលអ្នកទាំងពីរនៅតែស្រឡាញ់គ្នា មិនអាចខ្វះគ្នាបាន

ទោះបីជាកន្លងមក ពួកគេធ្លាប់មានរឿងអន់ចិត្តនឹងគ្នារហូតប្រកាសបែកគ្នាម្ដងរួចហើយក៏ដោយ។ដោយឡែក ចាប់តាំងពីវិលមកត្រូវរូវគ្នាឡើងវិញ ភិទិ និង ស្រីស្អាត ម៉ានីន កាន់តែស្រឡាញ់ផ្អែមល្ហែមនឹងគ្នាលើសដើម ដោយពួកគេបានថតរូបបញ្ជាក់ពីក្ដីស្នេហ៍ដ៏សែនល្អូកល្អិនបង្ហោះនៅលើបណ្ដាញសង្គម ព្រមទាំងប្រើភាសាស្នេហាដ៏ផ្អែមមុតធ្វើឱ្យអ្នកគាំទ្រឃើញហើយរំភើបចិត្តជំនួសទៀតផង។យ៉ាងណាមិញ ក្រៅពីបង្ហាញក្ដីស្នេហ៍ចំពោះគ្នាទៅវិញទៅមកហើយនោះ

ប្រុសស្អាតសម្បូរដោយប្រជាប្រិយភាព ថុល សុភិទិ ត្រូវបានគេដឹងថា លោកស្រឡាញ់ហួងហែងសង្សារសំណព្វចិត្តណាស់ ដោយលោកបានហាម ម៉ានីន មិនឱ្យស្លៀកខ្លីៗ ឬសិចស៊ីបញ្ចេញសាច់ដូចកាលពីមុនទៀតទេ។តាមការឱ្យដឹងពីស្រីស្អាត ម៉ានីន ឆ្លើយប្រាប់អ្នកគាំទ្រនៅលើបណ្ដាញសង្គមឱ្យបានដឹងថា ភិទិ បានហាមនាងមិនឱ្យស្លៀកពាក់សិចស៊ីទេ ៖ «គាត់អត់ឱ្យខ្ញុំស្លៀកសិចស៊ីទេ»។ គ្រាន់តែស្រីស្រស់ ម៉ានីន បង្ហើបខ្លីប៉ុននេះ ធ្វើឱ្យមហាជនមិនពិបាកទាយទេថា ភិទិ ហួងហែងសង្សារកម្រិតណានោះ៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *