ស្ងាត់ៗអ្នកនាងលី ម៉ារីណា បង្ហោះរូប Single Mom ជាច្រើនសន្លឹកយ៉ាងស្រស់ស្អាតអមជាមួយសារយ៉ាងចាក់ដោតថា

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា តារាសម្ដែងស្រីរៀមច្បង លី ម៉ារីណា ត្រូវបានមហាជនចាត់ទុកជាសិល្បការិនីមួយរូបដែលមានសាច់ចាំស្អាត មានរូបសម្រស់នៅតែក្មេងជាងវ័យ ហើយជាតារាស្រីដែលទទួលបានការគាំទ្រច្រើនក្រាស់ក្រែលពីសំណាក់ទស្សនិកជន។ដោយឡែក ដ្បិតថា លី ម៉ារីណា មានឈ្មោះល្បាញល្បីក្នុងស្រទាប់មហាជនក៏ពិតមែន ប៉ុន្ដែងាកទៅមើលជីវិតឯកជនវិញ លី ម៉ារីណា ហាក់មិនសមប្រកបរឿងស្នេហាឡើយ

ដោយកាលពីពេលកន្លងទៅ តារាស្រីរូបនេះបានប្រកាសលះលែងអតីតស្វាមីនៅលើគណនីហ្វេសប៊ុក ធ្វើឱ្យភ្ញាក់ផ្អើលជាខ្លាំងដល់បណ្ដាមិត្តភក្ដិក្នុងចង្កោមសិល្បៈ និង មហាជនអ្នកគាំទ្រ។យ៉ាងណាមិញ ចូលឆ្នាំថ្មី ឆ្នាំ ២០២៣ នេះ តារាសម្ដែងជើងចាស់ លី ម៉ារីណា បានបង្ហោះសារដ៏ចាប់អារម្មណ៍ គឺអ្នកនាងចង់ចាប់ផ្ដើមជីវិតថ្មី

ហើយលុបរឿងរ៉ាវក្នុងឆ្នាំចាស់ចោលឱ្យអស់។លី ម៉ារីណា បានរៀបរាប់លើហ្វេសប៊ុកថា ៖ «01 01 2023 ចាប់ផ្តើមជីវិតថ្មី សូមលុបចោលនូវអ្វីៗឆ្នាំចាស់ចោលឱ្យអស់ លាងសម្អាតចេញពីខួរក្បាលកុំឱ្យនឹកស្រណោះនូវអ្វីដែលមិនដែល មិនគួរនឹកស្រណោះ»៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *