រំភើបជំនួស! ហេងផ្ទួនៗ ទើបប្រកាសដំណឹងពពោះហើយ ពេលនេះ វីរៈ និច្ច និង ស្វាមី ធ្វើកម្មវិធីឡើងផ្ទះថ្មីទៀត (មានវីដេអូ)

ភ្នំពេញ ៖ សូមរំលឹកឡើងវិញ បន្តិចផងដែរថា កាលពី ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ តារាចម្រៀងដ៏ល្បីម្នាក់ ប្រចាំផលិតកម្ម សាន់ដេ គឺ កញ្ញា វីរៈ និច បានចូលរោងការ តាមប្រពៃណីខ្មែរហើយ ព្រមទំាង មានការចូលរួម ពីសំណាក់ភ្ញៀវក្តិយស ទំាងសងខាង និងតារាល្បីៗចជាច្រើនរូប ប្រកបដោយស្នាមញញឹម និងសប្បាយរីករាយ គ្រប់ៗគ្នា។ ដោយឡែក តារាចម្រៀងស្រីវ័យក្មេង វីរៈ និច្ច បានបង្ហាញក្ដីសុខ និង ភាពផ្អែមល្ហែមជាមួយស្វាមីមិនសូវលស់ថ្ងៃឡើយ លើសពីនេះ

នាងហាក់កាន់តែរស់នៅក្នុងជីវភាពសប្បាយហ៊ឺហា ជិះសុទ្ធរថយន្តទំនើប ប្រើប្រាស់របស់របរម៉ាកល្បីៗ ទៅកន្លែងប្រណីតៗថ្លៃ ចាយជីវិតបែបអភិជនគួរឱ្យច្រណែន។ជាមួយនឹងការរស់នៅក្នុងជីវភាពសម្បូរសប្បាយទាំងវ័យមិនទាន់ដល់ ៣០ ឆ្នាំផងនេះ វីរៈ និច្ច កំពុងធ្វើឱ្យមជ្ឈដ្ឋានជុំវិញ ក៏ដូចជាអ្នកគាំទ្រនាងផ្ទាល់ចាប់អារម្មណ៍ជាថ្មី ដោយនៅដើមខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ តារាចម្រៀងស្រីវ័យក្មេងរូបនេះបង្ហាញជីវិតអភិជនបន្តបន្ទាប់ដែលចាយលុយរាប់ម៉ីនដុល្លារទិញខុនដូផង ផ្ទះវីឡាថ្មីផងដែលសាងសង់ជិតរួចទុកជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ដោយឡែក ចូលដល់ដើមឆ្នាំថ្មី ២០២៣ នេះ

តារាចម្រៀង វីរៈ និច្ច ដែលទើបប្រកាសពីដំណឹងល្អកំពុងពពោះកូនក្នុងផ្ទៃអាយុ ២០ សប្ដាហ៍នោះ ថ្មីៗនេះ អ្នកនាង និង ស្វាមី ក៏បានបង្ហាញរឿងគួរឱ្យអបអរមួយទៀត ដែលបានរៀបចំកម្មវិធីឡើងផ្ទះវីឡាថ្មីរបស់ពួកគេទើបសាងសង់រួច ពិតជាស្រស់ស្អាតធំប្រណីតណាស់។ទន្ទឹមនឹងនោះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើនក៏បានចូលរួមអបអរដល់តារាចម្រៀងរូបនេះ និង ស្វាមី ចំពោះថ្ងៃឡើងផ្ទះថ្មី ព្រមទាំងជូនពរដល់ប្ដីប្រពន្ធមួយគូនេះកាន់តែមានសុភមង្គលជោគជ័យក្នុងជីវិតផងដែរ៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *