ថាមែនៗ! កញ្ញាហ៊ិន ចាន់នីរ័ត្ន ឆ្លងចូលឆ្នាំ ២០២៣ ភ្លាមសួររកផ្លូវទៅផ្ទះម៉ែក្មេកដោយសារតែ

ភ្នំពេញ ៖ សូមរំលឹកបន្តិចផងដែរថា ពិធីការិនីល្បីឈ្មោះ ហ៊ិន ចាន់នីរ័ត្ន កន្លងមកនេះមិនត្រឹមឆក់បានការចាប់អារម្មណ៍ និង សរសើរជាមួយជីវិតសិល្បៈជាពិធីការិនី និង ជាតារាសម្ដែងដ៏ប៉ិនប្រសប់ ព្រមរូបសម្រស់ដ៏ស្រស់ស្អាតទាក់ទាញរបស់នាងនោះទេ កញ្ញាក៏តែងត្រូវបានមហាជនតាមដានពីរឿងរ៉ាវស្នេហារបស់នាងខ្លាំងផងដែរ៕ ដោយឡែក ជុំវិញរឿងរ៉ាវជីវិតស្នេហារបស់ពិធីការិនីល្បីឈ្មោះរូបនេះ សុទ្ធសឹងតែជ្រាបហើយ

ដ្បិតតែកញ្ញាធ្លាប់ផ្ទុះល្បីផ្គូរផ្គង់ជាមួយតារាសម្ដែង សេង មង្គល ពិតមែន ប៉ុន្តែពុំដែលបើកបង្ហាញពីចំណងស្នេហាពិតប្រាកដជាមួយគ្នាឡើយ ព្រមទាំងកន្លងទៅកញ្ញាក៏មិនធ្លាប់បើកបង្ហាញពីស្នេហាជាមួយនឹងបុរសរូបណាម្នាក់ឡើយ ដោយបន្តនៅចាយជីវិត Single យ៉ាងរីករាយ។យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ ចូលដល់ឆ្នាំថ្មី ឆ្នាំ ២០២៣ ភ្លាម

ស្រាប់តែពិធីការិនីរូបនេះបង្ហោះសារប្លែកបែបលេងសើច ប៉ុន្តែហាក់បង្ហាញន័យឆ្នាំថ្មីនេះនាងកំពុងចង់មានជីវិតគូនឹងគេ ដែលកញ្ញាបានសរសេរ Caption ភ្ជាប់ជាមួយរូបភាពជិះស៊ីក្លូសួរថា ៖ «ពូ ឆ្នាំថ្មីហើយ ផ្លូវណាទៅផ្ទះម៉ែក្មេក?»។ខណៈឃើញការបង្ហោះរបស់ពិធីការិនីរូបនេះ មហាជនអ្នកគាំទ្ រក៏ដូចជាអ្នករួមសិល្បៈជាច្រើនបានចូលបញ្ចេញមតិនិយាយចង្អន់លេងព្រាត និង ជូនពរឱ្យនាងឆាប់ជួបគូស័ក្តិសមមានដំណឹងល្អឆាប់ៗ៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *