កញ្ញារ៉េត ស៊ូហ្សាណា ទម្លាយរូបភាពជាច្រើនសន្លឹកយ៉ាងស្រស់ស្អាតជាមួយបុរសម្នាក់ជាពិសេសផ្តាំសារមួយថា

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយពីតារាចម្រៀងប្រុសស្រីវ័យក្មេងដ៏មានប្រជាប្រិយភាពកញ្ញា រ៉េត ស៊ូហ្សាណា និង លោក សុវត្ថិ មុនីនាគ ដែលមួយរយៈចុងក្រោយនេះ អ្នកទាំងពីរទទួលបានការចាប់អារម្មណ៍ខ្លាំងបន្ទាប់បង្ហាញសកម្មភាពរួមការងារ និងចេញបទចម្រៀងជាមួយគ្នាជាបន្តបន្ទាប់។ជាពិសេសគេចាប់អារម្មណ៍ឃើញថា តារាចម្រៀងស្រីរូបស្រស់ និងតារាប្រុសរូបសង្ហានេះ មិនត្រឹមតែឃើញសកម្មភាពក្នុងការងារសិល្បៈនោះទេ

ដែលមួយរយៈនេះតែងឃើញសកម្មភាពកាយវិការរបស់អ្នកទាំងពីរយ៉ាងសិ្នទ្ធស្នាលទាំងក្នុងពេលរួមការងារជាមួយគ្នា និង ដើរកម្សាន្តជាមួយគ្នា ដែលធ្វើឱ្យមហាជនមានចម្ងល់ និង ដាក់ការសង្ស័យថាអ្នកទាំងពីរមានទំនាក់ទំនងពិសេសអ្វីជាមួយគ្នា។ដោយឡែក ថ្មីៗនេះ តារាប្រុសស្រីមួយគូនេះធ្វើឱ្យអ្នកគាំទ្រហាក់កាន់តែចាប់អារម្មណ៍ និង ដាក់ការសង្ស័យខ្លាំងទៀត

ខណៈដែលបានឃើញ រ៉េត ស៊ូហ្សាណា បញ្ចេញរូបភាពប៉ុន្មានសន្លឹកជាមួយ សុវត្ថិ មុនីនាគ បង្ហាញពីសកម្មភាពទៅលេងកន្លែងលម្ហែមួយជាមួយគ្នាយ៉ាងផ្អែមល្ហែម។ លើសពីនេះ រ៉េត​ ស៊ូហ្សាណា​ ថែមទាំងភ្ជាប់ជាមួយ Caption និយាយរីករាយឆ្នាំថ្មីរួមគ្នានឹង មុនីនាគ ទៅកាន់មហាជនទៀត​ ដែលប្រៀបដូចកំពុងបង្ហើបពីដំរួយនៃចំណងស្នេហ៍របស់ពួកគេអ៊ីចឹង។

ក្នុងនោះ នាងសរសេរថា ៖ «Happy new year from us everyone! សួស្តីឆ្នាំថ្មី»។ពិតណាស់ ចំពោះការបង្ហោះលើកនេះ ទោះជាមិនបានបញ្ជាក់ឱ្យដឹងថាអ្នកទាំងពីរកំពុងមានទំនាក់ទំនងស្នេហាច្បាស់ៗ ប៉ុន្តែមហាជនអ្នកគាំទ្ររបស់តារាប្រុសស្រីមួយគូនេះ ក៏ដូចជាអ្នកសិល្បៈ ក៏បានប្រាកដក្នុងចិត្តថាអ្នកទាំងពីរកំពុងតែសាងស្នេហ៍ជាមួយគ្នាពិតមែន ដែលពួកគេបានធ្វើការចែករំលែករូបភាពភ្ជាប់ជាមួយនឹងអារម្មណ៍រំភើបអបអរ និង ជូនពរអ្នកទាំងពីរឱ្យឆាប់មានដំណឹងល្អទៀតផង៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *