ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា មានហេតុការណ៍ដ៏សែនរន្ធត់មួយបានកើតឡើង នៅឯខេត្តបន្ទាយមានជ័យ ដោយអគ្គិភ័យ បានឆាបឆេះ អគារកាស៊ីណូ Grand Diamond City ក្រុងប៉ោយប៉ែត កាលពីព្រឹក ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ ។ ជាក់ស្តែង បើយោងតាមរយៈ “នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ” ប្រាប់ឲ្យដឹងថា ៖ «ព័ត៌មានបឋម មានអគ្គិភ័យ ឆាបឆេះអគារកាស៊ីណូ Grand Diamond City ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានមនុស្សជាប់គាំង នៅលើអគារ និងឡូត ទំលាក់ពីលើអគារ អាជ្ញាធរសមត្ថកិច្ចខ្មែរ ថៃ កំពុងអន្តរាគមន៍ ជួយសង្គ្រោះ ករណីអគ្គិភ័យឆាបឆេះអគារកាស៊ីណូ
ហ្គ្រេនដាយមិនស៊ីធី ក្រុងប៉ោយប៉ែត មានមនុស្សជាប់គាំងនៅលើអគារ និងឡូតទំលាក់ពីលើអគារ អាជ្ញាធរសមត្ថកិច្ចខ្មែរ ថៃកំពុងអន្តរាគមន៍ជួយសង្គ្រោះ កើតហេតុនៅវេលាម៉ោង ១១:៤០ នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។អគ្គិភ័យនេះ ឆាបឆេះរហូតដល់ជាង០៤ម៉ោងហើយនៅមិនទាន់អាចពន្លត់បានដោយសារស្ថានភាពអគារខ្ពស់ និងឆេះពីផ្នែកខាងក្នុងអគារ ដែលមានមនុស្សបក់ដៃ ស៊ីញូភ្លើងទូរសព្ទ តាមបង្អួច ស្រែករកជំនួយពីជាន់ទី១៣ .១៤,១៥ និងអគារលើដំបូល
ដើម្បីឲ្យជួយសង្គ្រោះ ទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សមត្ថកិច្ចអាជ្ញាធរទាំងភាគីកម្ពុជា និងក្រុមការងារជំនាញថៃ ប្រឹងប្រែងបំពាក់ឧបករណ៍ ដើម្បីជួយសង្គ្រោះនៅទីកន្លែងកើតហេតុផ្ទាល់ផងដែរ»។កាន់តែចាប់អារម្មណ៍ និងរំជួលចិត្តខ្លាំងបំផុតនោះ ក្រោយឃើញហ្វេសប៊ុកជាច្រើនបានទំលាយរូបភាពបុរសម្នាក់ ជនជាតិនេប៉ាល់ ឈ្មោះ Nirakar Pandey អាយុ40ឆ្នាំ
មុនពេលលោតចុះពីលើអគារ គាត់បាន ថតវីដេអូ ផ្តាំទៅប្រពន្ធកូន ថារូបគាត់ គឺគ្មានសង្ឃឹមរស់ទេ រួចពោលទំាងញញឹមទៀតថា “ប៉ាស្រឡាញ់កូន”។មិនទាន់អស់ទេ រឹតតែសង្វេគថែមទៀតនោះ ពេលសព បុរសជនជាតិនេប៉ាល់ ដឹកដល់ប្រទេសនេប៉ាល់ ភ្លាម ក្រុមគ្រួសារ ស្រែកយំចង់គាំង ឃើញហើយ ធ្វើឲ្យ គ្រប់គ្នា ទប់ទឹកភ្នែកអត់ជាប់ទេ ក៏ហូរតាមបាត់ទៅហើយ ព្រោះតែអាណិតខ្លោចចិត្តជាពន់ពេក។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ
https://youtu.be/F2NvWQUHhEY
Leave a Reply