រំភើបជំនួស! កញ្ញាពេជ្រ វត្តីសារ៉ាវឌ្ឍី ទម្លាយអារម្មណ៍យ៉ាងក្តុកក្តួល ក្រោយមកដល់ប្រទេសកំណើតវិញទទួលបានការស្វាគមន៏ពីហ្វេនៗជាច្រើន

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ដោយកាលពីរាត្រីថ្ងៃទី ២ មករា ឆ្នាំ ២០២៣ កន្លងទៅនេះ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានវិលត្រឡប់មកដល់កម្ពុជាវិញហើយ បន្ទាប់ពីខកខានអស់រយៈពេល ៣ ខែ ចាប់តាំងពីរប្រកួត Miss Grand International2022 ចប់ ដោយនាងជាប់បំពេញការងារជាមួយស្ថាប័ន Miss Grand International2022 នៅឯប្រទេសថៃមកនោះ។យ៉ាងណាមិញ បើងាកទៅមើលអ្នកគាំទ្រវិញ អ្វីដែលរំភើបចិត្តខ្លាំងនោះគឺគ្រាន់តែដឹង ពេជ្រ វត្តីសារ៉ាវឌ្ឍី

មកដល់ព្រាលានយន្តហោះកម្ពុជាភ្លាម ម្នាក់ៗបានស្រែកហោយ៉ាងលាន់រំពងពេញព្រលាន ពិសេស ថែមទាំងមានជាកាដូជាច្រើនសម្រាប់ទទួលនាងក្នុងការវិលត្រឡប់មកជាមួយនឹងភាពជោគជ័យ និង មុខមាត់ជុនប្រទេសជាតិថែមទៀតផង។ដោយឡែក ជាមួយនឹងរូបភាព សំឡេងគាំទ្រយ៉ាងលាន់រំពង និង ទឹកចិត្តដែលប្រជាជនខ្មែរមានចំពោះបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នោះងាកទៅមើល ពេជ្រ វត្តីសារ៉ាវឌ្ឍី ផ្ទាល់

ក៏បានបង្ហើបអារម្មណ៍ ក៏ដូចជាថ្លែងនូវពាក្យអរគុណទៅអ្នកគាំទ្រកម្ពុជាដែលមកទទួលនាងយ៉ាងកក់ក្តៅផងដែរ។ក្នុងនោះនាងបានលើកឡើងថា ៖ «នាងខ្ញុំសូមអរគុណចេញពីចិត្តចំពោះការស្វាគមន៍ដ៏កក់ក្តៅបំផុតរបស់ប្រជាជនកម្ពុជាចំពោះការវិលត្រឡប់របស់នាងខ្ញុំមកកាន់ប្រទេសកម្ពុជាវិញ

នាងខ្ញុំពិតជាមានមោទកភាពយ៉ាងធំបំផុតដែលទទួលបានការគាំទ្រ និង ស្រឡាញ់ពីសំណាក់មហាជនកម្ពុជាទាំងមូល សមិទ្ធផលដ៏ធំមួយនេះគឺជារបស់ពួកយើងទាំងអស់គ្នា នាងខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងបំផុត។ Thank you for the warmest welcome of Cambodian people toward me back to CAMBODIA. This great achievement belongs to all of us, I love you all»៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *