អុញនោះ! ប្តីតារាកំប្លែង វ៉ាន់ នីឡា ទម្លាយថាចង់គិតខ្លី ស្រាប់តែអ្នកនាង បង្ហោះរូបថ្ងៃមង្គលការខ្លួនអមជាមួយសារមួយយ៉ាងចាក់ដោតថា

ភ្នំពេញ ៖ ពុកម៉ែ បងប្អូន និងប្រិយមិត្ត ភាគច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន តារាកំប្លែងស្រី វ័យក្មេង គឺ កញ្ញា វ៉ាន់ នីឡា នោះ ហើយក៏ជាកូនស្រីបង្កើត របស់ សុវណ្ណ ឬទ្ធី ​ហៅ​លោកតាវ៉ិចទ័រ ផងដែរ។ តារារូបនេះ មិនត្រឹមតែក្មេង ស្អាតប៉ុណ្ណោះទេ ថែមទំាងមានទេពកោសល្យ ក្នុងការសម្តែងថែមទៀតផង ព្រមទំាង នៅតែទទួលបាន ប្រជាប្រិយភាពខ្លាំងដដែល មកទល់ពេលនេះ។ដោយឡែក ជារឿងដ៏ភ្ញាក់ផ្អើលសម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសប្រិយមិត្តដែលស្រឡាញ់តាមដានជីវិតឯកជនរបស់តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ក្រោយស្វាមីនាងបង្ហោះនៅលើគណនីហ្វេសប៊ុកជាសាធារណៈថា លោកធ្លាប់ចង់គិតខ្លី។ស្វាមីតារាកំប្លែង វ៉ាន់ នីឡា ដែលមានគណនីហ្វេសប៊ុកឈ្មោះ Suth Sakareak បានសរសេររៀបរាប់ថា ៖

«2020-2021-2022 តែងតែប្រាប់ខ្លួនឯងថាត្រូវតែស៊ូ។ អ្វីដែលគិតតែងតែមិនបានដូចក្តីបំណង មកដល់ឥលូវនេះក៏នៅតែដដែល ចង់គិតខ្លីជាយូរណាស់មកហើយ ប៉ុន្តែមានកូនចិត្តមួយតែងតែអូសមកវិញរហូត។ I know suicide is not an option but always stay in my mind … ខ្ញុំជាមនុស្សមុខពីរដែលបងប្អូនមិត្តភក្ដិឃើញតែភាពរីករាយរបស់ខ្ញុំ តែមិនដែលឃើញថាខ្ញុំជាមនុស្សស្មុគស្មាញគិតច្រើន។ ចូលចិត្តនៅក្នុងបន្ទប់ ព្រោះជាកន្លែងស្ងប់ស្ងាត់សម្រាប់ខ្ញុំ»។ យ៉ាងណាមិញ ស្រាប់តែមុននេះបន្តិច នាថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣ ដោយសារតែ ឈឺចិត្តរឿងនេះពេក នីឡា ក៏ទំលាយចេញមកថា “កុំគិតច្រើនបង ជិវិតយើងនៅមានពេលច្រើនទៀត ដោយសារពួកយើងទើបតែចាប់ផ្ដើមវា

យើងធ្វើបានប៉ុណ្ណឹង ក៏ទុកថាល្អសម្រាប់យើងដែរ ប៉ុន្មានឆ្នាំមកនេះ ដោយសារពួកយើង រង់ចាំការសន្យា និងក្ដីសង្ឃឹម ដែលគេផ្ដល់អោយយើង ទើបយើងបណ្តោយពេលវេលាចោលអត់ប្រយោជន៍។ពីមួយឆ្នាំ ទៅមួយឆ្នាំ យើងទទួលបាន នូវបទពិសោធន៍ច្រើន ហើយវាក៏បង្រៀនយើង អោយរឹងមាំ និងដឹងច្រើន ជាងមុន ថា កុំរស់នៅដោយសារការផ្ដល់សង្ឃឹមក្លែងក្លាយ…វាឈឺចាប់ជាងមុតកាំបិត បងជាប្ដីល្អណាស់ ដែលពិបាកចិត្តយ៉ាងណា ក៏មិនជះកំហឹង ដាក់ប្រពន្ធ ឬក៏អោយប្រពន្ធមកលំបាកជាមួយបង បើយើងនៅមានក្ដីស្រមៃ យើងត្រូវតែរស់នៅ ដើម្បីបំពេញក្ដីស្រមៃយើង!

ជិវិតជួបបញ្ហាច្រើន វានឹងបង្រៀនយើង អោយរឹងមាំច្រើន…បរាជ័យ និងជោគជ័យ គឺដើរទន្ទឹមគ្នា អោយតែយើងខំ 1ថ្ងៃ ក៏អាចជោគជ័យបាន‍ គ្រប់បញ្ហាតែងតែមានដំណោះស្រាយ ជួប1រឿង ដោះ1រឿង ទើបយើងរឹងមាំ និងក្លាហាន ក្នុងការដោះស្រាយបញ្ហាជិវិត”៕ការទម្លាយពីអារម្មណ៍ផ្ទាល់ខ្លួនរបស់លោក Suth Sakareak បានធ្វើឱ្យមិត្តភក្ដិ ក៏ដូចជាមហាជនទូទៅភ្ញាក់ផ្អើលជាខ្លាំង ព្រោះបើមើលពីខាងក្រៅទៅ លោកមានក្រុមគ្រួសារមួយប្រកបដោយភាពកក់ក្ដៅរស់នៅប្រកបដោយសុភមង្គល តែទោះជាយ៉ាងណាក្នុងនោះគេក៏ឃើញមានការបញ្ចេញយោបល់លើកទឹកចិត្តដល់លោកព្រោងព្រាតផងដែរ៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *