ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនដែលនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក និង អ្នកគាំទ្រវិស័យកញ្ញាឯកកម្ពុជា បន្ទាប់ពីផេកផ្លូវការនៃកម្មវិធីប្រកួតបវរកញ្ញាភេទទី ៣ កម្ពុជា ឬ Miss Queen Cambodia បានចេញមកបង្ហោះបេក្ខភាពផ្លូវការរបស់ខ្លួនកាលពីពេលកន្លងទៅ ដោយមានវត្តមានលោកគ្រូ អគ្គីនេត្រ និង កក្កដា សុភ័ណ្ឌ ជាបក្ខភាពប្រកួតនាឆ្នាំនេះ។ក្នុងនោះដែរ ក្រោយពីហ្វេសប៊ុកផេកផ្លូវការនៃកម្មវិធីប្រកាសភ្លាម មហាជនស្រាប់តែចូលទៅបញ្ចេញមតិភ្ញាក់ផ្អើល
ក៏ដូចជាបង្ហាញការគាំទ្រដល់ទៅលោកគ្រូ អគ្គីនេត្រ និង កក្កដា សុភ័ណ្ឌ ជាខ្លាំង។ ដោយឡែក ងាកទៅមើល កក្កដា សុភ័ណ្ឌ ក្រោយពីដាក់ពាក្យរួចរាល់ តារាហ្វេសប៊ុករូបនេះបានបង្ហាញចំណាប់អារម្មណ៍ថា លោកពិតជាសប្បាយចិត្តដែលអាចដើរតាមក្ដីស្រមៃ។ លោកបានដឹងខ្លួនច្បាស់ថា លោកពុំមានសមត្ថភាពអ្វីខ្លាំងដូចគេទេ តែដោយក្តីស្រឡាញ់លោកនឹងខិតខំប្រឹងប្រែង
ដុសខាត់សមត្ថភាពរបស់ខ្លួន ទោះបីទទួលបានលទ្ធបែបណាក៏ដោយ។យ៉ាងណាមិញ គួរបញ្ជាក់ផងដែរថា កម្មវិធី Miss Queen Cambodia គឺជាកម្មវិធីប្រកួតសម្រស់ភេទទី ៣ មួយដែលបើកឱកាសឱ្យបុរសដែលកែភេទ និង មិនទាន់កែភេទមានបំណងចង់ក្លាយជាបវរកញ្ញាចូលរួមប្រកួតដើម្បីសាកល្បងសមត្ថភាពរបស់ខ្លួន ហើយបើបេក្ខភាពណាមួយទទួលបានមកុដនឹងត្រូវតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss International Queen នៅប្រទេសថៃ៕
Leave a Reply