ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក ស៊ួ វីរៈ វ័យ ៥៦ឆ្នាំ ដែលជា ថៅកែ ក្រុមហ៊ុន វីរៈប៊ុនថាំ នោះ ហើយកន្លងទៅ មានរឿងផ្ទុះកក្រើកមួយពេញបណ្តាញសង្គមហ្វេសប៊ុក ដោយសារ កាលពី ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២១ កន្លងផុតទៅជាងមួយឆ្នាំនេះ មានករណីអគ្គិភ័យមួយកន្លែង បានកើតឡើង នៅចំណតរថយន្ត វីរៈប៊ុនថាំ ដែលស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយក៏បានបណ្តាលឲ្យ ឆេះរថយន្តដឹកអ្នកដំណើរ វីរៈប៊ុនថាំ ចំនួន ២២ គ្រឿង និងមានមនុស្សម្នាក់បានស្លាប់។ដោយឡែក ក្រោយជួបរឿងនេះ គេឃើញ លោក ស៊ួ វីរៈ ដែលជាថៅកែ វីរៈប៊ុនថាំ បានចេញមុខ ទំលាយអារម្មណ៍ពិត ថា ៖
«ឧបសគ្គគ្រាន់តែជាបញ្ហា តែកុំយកបញ្ហាមកធ្វើជាឧបសគ្គ អាចដោះស្រាយបញ្ហា កាន់តែច្រើន វិសាលភាព នៃជោគជ័យកាន់តែធំធេង សូមអរគុណមិត្តភ័ក្តិ បងប្អូនទាំងអស់ដែលបានបារម្ភអំពីអគ្គិភ័យ ដែលបានឆាបឆេះ រថយន្តក្រុង ចំនួន22គ្រឿង។ ហើយពេលនេះ ក្រុមហ៊ុនបានដោះស្រាយ និងរកមូលហេតុចប់សព្វគ្រប់អស់ហើយ ហើយក៏ពុំមានអ្វីរាំងស្ទះដល់ដំណើរអាជីវកម្ម និងសេវាកម្មក្រុមហ៊ុនឡើយ គ្រប់យ៉ាងនៅសភាពធម្មតាទាំងអស់
សូមអរគុណបុគ្គលិក និងអាជ្ញាធរទាំងអស់ ដែលបានជួយចូលរួមទាន់ពេលវេលា Team វីរ:ប៊ុនថាំ តែងតែរឹងមាំ និងឈានមុខគេជានិច្ច ដើម្បីអតិថិជន”។យ៉ាងណាមិញ ស្រាប់តែ ប៉ុន្មានថ្ងៃមុននេះ លោកបានធ្វើឲ្យ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍សារជាថ្មី ក្រោយបញ្ចេញឡានក្រុងទំនើប ថ្មីសន្លាង មានកន្លែងពិសេសទាក់ទាញ ខ្លាំង ហាក់ដូចនៅលើយន្តហោះអ៊ីចឹង។ ក្នុងនោះ លោក ស៊ួ វីរៈ បានបញ្ជាក់ឲ្យដឹថា ៖ «តិចច្រឡំថាយន្តហោះទៅ ការពិត ជារថយន្តក្រុងទំនើប វីរ:ប៊ុនថាំ តើ ទំនើប ទាន់សម័យ ប្រកបដោយបច្ចេកវិទ្យា។ ដំបូងគេ និងតែមួយគត់នៅកម្ពុជា
ជាប្រភេទរថយន្តថ្មីសន្លាង ចាប់ដំណើរការ ថ្ងៃ30/12/2022 នេះហើយ ឆ្ពោះទៅក្រុងព្រះសីហនុ ត្រឹមតែ3ម៉ោង ប៉ុណ្ណោះ។ អេមសេម ទទួលយកបទពិសោធថ្មី ជាមួយការធ្វើដំណើរប្រកបដោយផាសុខភាព WiFi,YouTube,Play Game និងថែមជូនទឹកសុទ្ធ អាហារសម្រន់ មានបន្ទប់ទឹក អំឡុងពេលធ្វើដំណើរ កុំថាភ្ញៀវ ខ្ញុំខ្លួនឯងក៏ចង់ជិះដែរ ព្រោះអត់ដែលជិះឡានក្រុង គាស់កេះទេ វីរះប៊ុនថាំ ឈានមុខគេជានិច្ច មិនចម្លងគេ មិនធ្វើតាមគេ តែពួកយើង អភិវឌ្ឍន៍ទៅមុខជានិច្ច។
Leave a Reply