លោក ជីមមី ទម្លាយប្រវត្តិស្នេហ៏កាលពី ៨ ឆ្នាំមុនអានហើយរំភើបជំនួស

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តមួយចំនួនបានជ្រាបដឹងហើយថាចំណងស្នេហ៍រវាងពិធីការិនីដ៏ឆ្នើម ជីមមី និង គូស្នេហ៍គឺលោក ជីមមី នោះ កន្លងមកអ្នកទាំងពីរក៏ធ្លាប់បើកបង្ហាញប្រាប់អ្នកគាំទ្រដោយមិនលាក់លៀមថា ដំបូងឡើយស្រីស្រស់ ជីមមី គឺជាអ្នកសារភាពក្ដីស្រឡាញ់ទៅកាន់មិត្តប្រុសមុន តែត្រូវលោកបដិសេធព្រោះកាលនោះលោកមិនទាន់មានលំនឹងផ្នែកការងារ និង ហិរញ្ញវត្ថុច្បាស់លាស់នៅឡើយ។ក្នុងនោះ រំលងប៉ុន្មានឆ្នាំក្រោយមក អ្នកទាំងពីរក៏បានក្លាយជាគូស្នេហ៍មួយគូដ៏ផ្អែមល្ហែម

ប៉ុន្ដែប្រិយមិត្តភាគច្រើនកម្របានដឹងថា ពេលលោក ជីមមី ត្រលប់មកសារភាពស្រឡាញ់ទៅកាន់ពិធីការិនី ជីមមី វិញ នាងក៏បានបដិសេធលោកវិញដែរ។ដោយឡែក ខណៈក្លាយជាគូស្នេហ៍ដ៏ល្អូកល្អិននឹងគ្នាច្រើនឆ្នាំ ស្រាប់តែថ្មីៗនេះ លោក ជីមមី រៀបរាប់ពីប្រវត្តិស្នេហ៍របស់ពួកគេយ៉ាងរំភើប ខណៈទៅដើរកម្សាន្ដឆ្លងឆ្នាំនៅកូរ៉េថា ៖ «៥ ឆ្នាំក្រោយមកខ្ញុំមានស្ថេរភាពក្នុងផ្នែកហិរញ្ញវត្ថុ មានចំណូលច្រើន មានក្រុមហ៊ុនខ្លួនឯង វាជាពេលធ្វើឱ្យខ្ញុំគិតដល់នាងបំផុត

ដូច្នេះខ្ញុំក៏បានសាកល្បងជាអ្នកសុំស្នេហ៍នាងម្ដង , ដំបូងនាងបដិសេធ ពេលដែលនាងបដិសេធនោះវាធ្វើឱ្យខ្ញុំពិតជាដឹងដល់អារម្មណ៍របស់នាងពេលដែលខ្ញុំបរិសេធនាង ៥ ឆ្នាំមុនណាស់។ ខ្ញុំនៅមិនសុខមិនស្ងប់អារម្មណ៍មនុស្សក្នុងខ្លួន ខូចចិត្តផង អាម៉ាស់ផង តែដោយ​សារខ្ញុំដឹងខ្លួនថាខ្ញុំមិនអាចបាត់បង់នាងបាន ខ្ញុំក៏ព្យាយាមតស៊ូទាក់ទងនាងម្ដងហើយម្ដងទៀតរហូតទាល់តែនាងទន់ចិត្ត»។លោក ជីមមី បន្តថា ៖ «ខ្ញុំបានសន្យានឹងខ្លួនឯងថាសម្រាប់មនុស្សស្រីម្នាក់នេះ

ខ្ញុំឱ្យនាងទាំងដួងព្រលឹង និង ជីវិតរបស់ខ្ញុំ។ ឆ្នាំនេះគឺជាឆ្នាំទី ៤ ហើយដែលយើងកាន់ដៃគ្នាមកឆ្លងឆ្នាំ។ ហើយឆ្នាំបន្តបន្ទាប់ទៅមុខទៀតខ្ញុំក៏នៅតែចង់កាន់ដៃគ្នាឆ្លងឆ្នាំជារៀងរាល់ឆ្នាំ។ ចង់ប្រាប់អូនថា អូនគឺជាមនុស្សស្រីតែម្នាក់គត់ដែលបងចង់កាន់ដៃទោះឆ្លងនរក ឬ ឡើងឋានសួគ៌។ ជាមនុស្សស្រីតែម្នាក់គត់ដែលបងប្រគល់ជីវិតនេះ ហើយគ្មានថ្ងៃទារត្រឡប់មកវិញឡើយ»៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *