ទីបំផុត ថុល ភិទិ សម្រេចត្រូវគ្នាជាមួយអ្នកមេម៉ាយ ឡុង ម៉ានីន សារជាថ្មីជាពិសេសផ្តាំសារចុងក្រោយថា

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនដែលនិយមតាមដានពីជីវិតសិល្បៈ និង ឯកជនរបស់អាយដលរូបសង្ហា ថុល សុភិទិ សុទ្ធសឹងតែជ្រាបហើយពីរឿងរ៉ាវស្នេហារបស់លោក ដែលបន្ទាប់ពីក្លាយជា Top 4 នៃ Cambodian Idol រដូវកាលទី ៤ កន្លងទៅ អាយដលរូបនេះក៏បានលេចឮមានចំណងស្នេហ៍ជាមួយនឹងនារីដ៏ស្រស់ស្អាត ជាអ្នកជំនួញអនឡាញម្នាក់ឈ្មោះថា ម៉ានីន ។ដោយឡែក ក្រោយពេលបើកចំហរចំណងស្នេហ៍ និង បង្ហាញស្នេហាយ៉ាងផ្អែមល្ហែមមិនបានប៉ុន្មាន ស្រាប់តែ ថុល សុភិទិ និង គូស្នេហ៍

ហាក់រងនូវពាក្យរិះគន់ផ្សេងៗពីអ្នកលេងបណ្ដាញសង្គមមួយចំនួន និង មានបញ្ហាមិនចេះចប់ជុំវិញរឿងស្នេហារបស់ពួកគេផ្ទុះល្បីពេញបណ្ដាញសង្គមធ្វើឱ្យអ្នកទាំងពីរក៏បានចែកផ្លូវគ្នាវិញ។យ៉ាងណាមិញ ក្រោយបែកបាក់ចំណងស្នេហាមួយរយៈ មកដល់ចុងឆ្នាំ ២០២២ ឆ្លងចូលឆ្នាំថ្មី ២០២៣ ក៏បានឃើញគណនីហ្វេសប៊ុករបស់អាយដលរូបសង្ហា ភិទិ និង គូស្នេហ៍ស្រីស្អាត ម៉ានីន បានបង្ហោះសារបង្ហាញជាសាធារណៈដល់មហាជនអ្នកគាំទ្រឱ្យដឹងថាអ្នកទាំងពីរបានវិលជាគូស្នេហ៍នឹងគ្នាវិញហើយ

ដែលឃើញគូស្នេហ៍របស់ ភិទិ បង្ហាញការសន្យាក្នុងឆ្នាំថ្មីចំពោះលោកទោះជួបបញ្ហាយ៉ាងណាក៏មិនលែងដៃលោកទៀតដែរ។ ខណៈនោះ ភិទិ ក៏បានធ្វើការស៊ែរបន្ត និង បានពោលជូនពរដល់ចំណងស្នេហ៍របស់ខ្លួនជួបតែរឿងល្អៗក្នុងឆ្នាំថ្មីផងដែរ។ក្នុងនោះ អ្នកនាង ឡុង ម៉ានីន បានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមជាមួយ ថុល សុភិទិ ភ្ជាប់ជាមួយសាររៀបរាប់ថា ៖ «2022ពួកយើងបានជួបបញ្ហាជាមួយគ្នាច្រើនណាស់ដែលធ្វើឱ្យយើងបែកគ្នា

តែចុងក្រោយយើងពិតជាមិនអាចខ្វះគ្នាបានឡើយ ចាប់ពីថ្ងៃនេះតទៅមុខ ទោះមានរឿងអ្វីក៏យើងមិនចុះចាញ់ឡើយ យើងតស៊ូទៅមុខជាមួយគ្នារហូត»។ ជាមួយគ្នានោះ ថុល សុភិទិ ក៏បានចែករំលែករូបភាព និង ភ្ជាប់ជាមួយសារថា ៖ «ជូនពរពួកយេីងជួបតែរឿងល្អៗ ក្នុងឆ្នាំថ្មី Long Manin»៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *