ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា ប្រុសស្អាត ថុល សុភិទិ បន្ទាប់ពីក្លាយជាតារាចម្រៀងពន្លកថ្មីដ៏មានសន្ទុះការស្រឡាញ់គាំទ្រខ្លាំងក្នុងវិស័យចម្រៀង កំពូលបេក្ខភាព Cambodian Idol រូបនេះក៏កំពុងតែប្រមូលប្រជាប្រិយភាពថែមទៀតពីការចេញបទចម្រៀង និង MV ថ្មីផ្ទាល់ខ្លួនជាបន្តបន្ទាប់ក្នុងផលិតកម្មរស្មីហង្សមាសដែលឃើញថាទទួលបានការគាំទ្រពីមហាជនជាច្រើន។ដោយឡែក ថ្មីៗនេះ អាយដល ថុល សុភិទិ ក៏បានបញ្ចេញ MV បទចម្រៀងថ្មីមួយទៀតមានចំណងជើងថា
«ឆ្លងឆ្នាំយប់នេះខ្ញុំខូចចិត្តបំផុត» ជាបទចម្រៀងបែបមនោសញ្ចេតនាស្នេហាកំសត់ពីរោះ និង MV គួរឱ្យចាប់អារម្មណ៍ត្រៀមសម្រាប់ឆ្លងឆ្នាំថ្មីខាងមុខនេះ ដែលកំពុងទទួលបានការគាំទ្រខ្លាំងពីបណ្ដាយុវវ័យ។ក្នុងនោះ មហាជនអ្នកគាំទ្រដែលបានទស្សនា MV បទថ្មីរបស់តារាចម្រៀងរូបនេះដែរ ក៏កំពុងតែចាប់អារម្មណ៍ និង សរសើរចំពោះតួស្រីដែលសម្ដែងក្នុងបទនេះជាមួយនឹងអាយដល សុភិទិ មិនត្រឹមតែមានទេពកោសល្យសម្ដែងយ៉ាងល្អនោះទេ
ថែមទាំងមានរូបរាង មុខមាត់ស្រស់ស្អាតទាក់ទាញគួរឱ្យស្រឡាញ់ណាស់។ តួស្រីរូបនោះ ត្រូវបានគេស្គាល់ថាកញ្ញាជាតារាសម្ដែងស្រីមួយរូបមានឈ្មោះថា សេង ឡៃអ៊ី ដែលកំពុងលេចមុខសម្ដែងក្នុងភាពយន្តខ្មែរបច្ចុប្បន្នផងដែរ៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ
Leave a Reply