សង្គម ៖ ប្រិយមិត្តជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយយុវជនម្នាក់ខឹងសង្សារចាកចេញពីខ្លួន បែរជាសម្រេចគិតខ្លី ហើយទុកបណ្ដាំចុងក្រោយថា «យកខ្ញុំទៅដុតចោលនៅវត្តទៅ មិនបាច់ធ្វើបុណ្យទេ ហើយយកឆ្អឹងខ្ញុំទៅចាក់ចោលនៅទឹកស្ទឹងទាំងអស់ទៅ មិនបាច់ទុកទេ មើលថែម៉ែផងសុំទោសអ្នកទាំងអស់គ្នា»។នេះជាសម្ដីដែលដកស្រង់ចេញពីបណ្ដាំចុងក្រោយ របស់យុវជនវ័យ ២៤ឆ្នាំ ម្នាក់ដែល សម្រេចចិត្ត ធ្វើស-ម្លា-ប់ខ្លួន ដោយមូលហេតុខឹងសង្សារ ដែលធ្លាប់រួមរស់ជាមួយគ្នាទៅចោល។ នាវេលាម៉ោង ៩.៣០នាទីព្រឹក ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣
មានហេតុការណ៍មួយបានកេីតឡេីងបង្កជាភាពភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ នៅភូមិកោះកែវ ក្រោកឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ស.ពមានឈ្មោះថេ ហេង អាយុ២៤ ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ។ តាមឱ្យដឹងពីម្ដាយស.ពបានបញ្ជាក់ថា កាលពីល្ងាចមិញកូនប្រុសរបស់គាត់បានបានដឹកគាត់ទៅចូលរួមក្នុងកម្មវិធីបុណ្យឆ្លងឆ្នាំសកល ក្រោយមកនៅវេលាម៉ោង១២ រំលងអាធ្រាត្រកូនប្រុសរបស់គាត់ក៏បានទិញនៅបង្អែមម្ហូបចំណី និងស្ទុះមកឲ្យគាត់ហើយនិយាយពាក្យមួយម៉ាត់ផ្ដាំទៅបងស្រីថាសូមកុំមានពាក្យសម្ដីធ្ងន់ៗទៅកាន់ម្ដាយព្រោះខ្លាចម្ដាយខឹងសម្បាឈឺ
ក្រោយមកក៏ចុះពីខាងលើផ្ទះទៅសម្រាកខាងក្រោមរួចដល់ព្រឹកឡើងក្រោយម្ហូបអាហារឆ្អិនបងស្រីក៏ចូលទៅហៅនៅក្នុងបន្ទប់មិនឮសំឡេងរួចក៏បើកទ្វារមើល ស្រាប់តែឃើញជនរងគ្រោះត្រូវបានស្លាប់បាត់បង់អាយុជីវិតបាត់ទៅហើយ។តាមឱ្យដឹងពីប្រជាពលរដ្ឋនៅក្បែរខាងថា សាកសពនេះជាមនុស្សដែលមានចរិតស្លូតបូត មិនដែលមានជម្លោះឈ្លោះទាស់ទែងជាមួយបងប្អូនណាឡើយ ក្រោយពីវិលត្រឡប់ពីបម្រើការងារជាពលករនៅប្រទេសថៃ កាលពីបុណ្យចូលឆ្នាំរហូតមក មិនដែលបានវិលត្រឡប់ទៅកាន់ប្រទេសថៃវិញទេ
ដោយមូលហេតុថានៅប្រទេសគេធ្វើការហត់ចង់វិលត្រឡប់មកធ្វើការនៅក្នុងស្រុកភូមិវិញ កន្លងមកបុរសនេះមានតែទំនាក់ទំនងស្នេហាជាមួយនារីម្នាក់រហូតឈានដល់មាសទំនាក់ទំនងល្អយកមករួមរស់នៅជាមួយនៅផ្ទះម្ដាយដែលមានអសយដ្ឋាននៅភូមិឃុំកើតហេតុខាងលើក្រោយពីមានជម្លោះរវាងអ្នកទាំងពីរភាគីខាងស្រីបានទៅធ្វើការនៅរាជធានីភ្នំពេញ។ចំណែកខាងបុរសពិបាកចិត្តមិនដឹងធ្វើយ៉ាងម៉េចអាចហៅគេត្រឡប់មកវិញបានមានតែសម្រេចចិត្តបញ្ចប់ជីវិតតែម្ដង។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកមង្គលបុរី បានមកធ្វើកោសលវិច្ច័យរួចក៏បានឃើញថា សពនេះត្រូវបានស្លាប់ដោយការធ្វើច-ង-កដោយខ្លួនឯងយ៉ាងពិតប្រាកដ រួចក៏ធ្វើលិខិតប្រគល់ជូនស.ពជូនដល់គ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
Leave a Reply