នេះជាលើកទីមួយហើយដែលលោកឌួង ឆាយ បង្ហោះរូបជួបជុំក្រុមគ្រួសារជាច្រើនសន្លឹកយ៉ាងស្រស់ស្អាតអមជាមួយសារយ៉ាងក្តុកក្តួលថា

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តបងប្អូនជាច្រើនបានជ្រាបដឹងហើយថាក្រោយលែងលះជាមួយ អ្នកនាង ដេត ម៉ាលីណា គេឃើញ លោក ឌួង ឆាយ បានសម្រេចចិត្ត ចូលរោងភ្ជាប់ពាក្យ ជាផ្លូវការហើយ ជាមួយ នារី ដ៏ស្រស់ស្អាតរូបនេះ វ័យក្មេងម្នាក់ អាយុទើប ១៨ ឆ្នាំប៉ុណ្ណោះ មានឈ្មោះ ហ៊ ម៉ីលី ហៅ ស្រីពៅ ថែមទំាងមានរូបរាង មុខមាត់ ញញឹមស្រស់ស្អាត ខ្លាំងណាស់ កាលពី ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ ហើយក៏បានធ្វើឲ្យ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។ ដោយឡែក នាថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៣ ចំថ្ងៃចូលឆ្នាំ​ សកលមកដល់ភ្លាម លោក ឌួង ឆាយ និងក្រុមគ្រួសារ រួមទំាងគូដណ្តឹង

និងអនាគតម្តាយក្មេក បានថតរូបជុំគ្នា ជាលើកដំបូង មើលទៅពិតស្អាត និងកក់ក្តៅណាស់ ជាពិសេសលោកបានភ្ជាប់សារមួយថា ៖ «រីករាយឆ្នាំថ្មី ២០២៣ Happy New Year 2023 ក្នុងទិវាដ៏ឧត្តុង្គឧត្តមប្រកបដោយមហានក្ខត្តឫក្ស នៃពិធីបុណ្យចូលឆ្នាំសកល ២០២៣។ ខ្ញុំបាទសូមចូលរួមសម្តែងអំណរសាទរ ដោយក្តីសោមនស្សរីករាយ​ ប្រកបដោយមនោសញ្ចេតនាស្មោះស្ម័គ្រ យ៉ាងជ្រាលជ្រៅ ជាទីបំផុត​ សូមគោរពជូនសព្ទសាធុការពរ​ បវរសួស្តី​ សិរីវឌ្ឍនា

​ វិបុលសុខមហាប្រសើរគ្រប់ប្រការ​ ជូនចំពោះ​ចំពោះពូមីងបងប្អូន និងក្រុមគ្រួសារ សូមមានសុខភាព​ល្អបរិបូរ​ ជន្មាយុយឺនយូរ​ ជោគជ័យមហាបវរប្រសើរ សិរីសួស្តី សុភមង្គល វិបុលសុខ សុខភាពល្អបរិបូរណ៍ អាយុយុឺនយូរ និងសូមប្រកបតែពុទ្ធពរទាំង៤ប្រការគឺ អាយ: វណ្ណ: សុខ: ពល: ឌួង ឆាយលៀងឃ្លាតឡើយ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *