ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ជាក់ជាមិនខានចែ ដាណា ដែលជា ម្ចាស់មុខជំនួញ ជាច្រើន ដែលកំពុងទទួលបាន ការគាំទ្រ និងពេញចិត្ត យ៉ាងខ្លាំង ពីសំណាក់ អតិថិជន របស់ ខ្លួន មកទល់ពេលនេះ ក្នុងនោះដែរ ក្រៅពីមុខជំនួញ ចែដាណា ជាមនុស្សចិត្តធម៌ ដោយតែងតែ ជួយឧបត្ថម្ភ អ្នកខ្វះខាត និងអ្នកត្រូវការ ចាំបាច់ មិនដែលដាច់ឡើយ នេះកើតចេញពី សេចក្តីអាណិត និងស្រឡាញ់ពិតៗមិនមែនជា ការសម្តែងនោះទេ។ សូមរំលឹកបន្តិចផងដែរថា លោកស្រី ទ្រី ដាណា ដែលជាអ្នកជំនួញវ័យក្មេង ជាង 30 ឆ្នាំ បានទំលាយប្រវត្តិ រកស៊ីរបស់ខ្លួន ទំរាំបានជោគជ័យ ចាយលុយលែងអស់ រហូតមកដល់សព្វថ្ងៃ ដោយផ្តើមរកស៊ី មានដូចជា លក់ស្បែកជើង លក់ខោអាវថ្មី លក់ខោអាវជជុះ លក់កាហ្វេ លក់បាយ លក់បបរ កាត់ដេរម៉ូត ។
មួយវិញទៀត បើងាកមកមើលពីជីវិត ផ្ទាល់ខ្លួន របស់លោកស្រីវិញ គ្រប់គ្នាអាចនឹងភ្ញាក់ ព្រោះ ថៅកែហាងពេជ្រ រូបនេះ ចូលចិត្តប្រើជីវិតសាមញ្ញ ខ្លាំងណាស់ ជាក់ស្តែងពេលខ្លះ លោកស្រី អង្គុយញុំាអាហារតាមផ្លូវក៏មាន និងកំពុងសាងក្តីសុខជាមួយកូនៗ ទំាង៣ របស់លោកស្រី។ញឹកញាប់ណាស់ឲ្យតែដល់បុណ្យទាន និងថ្ងៃឈប់សម្រាក លោកស្រី មិនដែលភ្លេចឡើយ ដោយឆ្លៀតពេលវេលា ដ៏មានតម្លៃ បាននាំកូនៗទំាង 3 របស់ខ្លួន ទៅលេងនៅក្រៅប្រទេស ព្រមទំាងដើរផ្សារទំនើប នៅក្នុងប្រទេសកម្ពុជាយើងថែមទៀតផង ហើយកម្រឃើញណាស់ នូវសកម្មភាពបែបនេះ។យ៉ាងណាមិញ នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២
រហូតដល់ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៣ នេះ ចែដាណា បាននាំ កូនៗ ទំាងបី ទៅ លំហែកាយ ដល់ ប្រទេស Malaysia (ម៉ាឡេស៊ី) បាត់ ដោយថតរូបជាច្រើនសន្លឹក មកបង្ហាញហ្វេនៗ ពិតជាស្អាត និងទាក់ទាញខ្លាំងណាស់។កំពុងតែសប្បាយសុខៗ ចែដាណា ក្តៅចិត្តយ៉ាងខ្លាំងក្រោយចាញ់បោកក្រុមហ៊ុន ទេសចរណ៍ដែលនាំទៅនេះ ដល់ថ្នាក់ ធ្វើឲ្យ លោកស្រី ទប់ចិត្តលែងជាប់ហើយ ក៏ដាក់កប់ៗមាត់ថា “អោយម៉ាក់សុំទោសកូនៗ ម៉ាក់ខំជឿលើក្រុមហ៊ុទេសចរណ៍ ថានាំកូនមកខោនដោន អោយសប្បាយៗ ដឹងអីក្រុមហ៊ុននេះ យកមកទុក ដោយអត់មានកម្មវិធីអ្វីទាំងអស់ ម៉ាក់ និងប៉ះប៉ូវពេលវេលាអោយកូនៗវិញ អាណិតណាស់ ខ្ញុំនឹង
បង្ហាញឈ្មោះក្រុមហ៊ុនទេសចរណ៍នេះ ក្នុងពេលឆាប់ៗនេះ តែឥឡូវ សុំពេលលួងកូនៗសិន អាណិតឡើងស្រក់ទឹកភ្នែក ខ្ញុំទុកពេលអោយ24ម៉ោង បើគ្មានដំណោះស្រាយណាសមស្របអោយខ្ញុំ ទទួលយកបានទេ ខ្ញុំនឹងផុស ក្រុមហ៊ុនទេសចរណ៍ ដែលបានធ្វើអោយខក និងរំលោ….ភលើសេចក្តីទុកចិត្ត របស់ខ្ញុំ ហើយនឹងនៅតែត្រូវដោះស្រាយដដែល លុះត្រាតែមានដំណោះស្រាយដែលខ្ញុំអាចទទួលយកបាន”។ ក្នុងនោះ ថៅកែហាងពេជ្រ រូបនេះ បានបញ្ជាក់ក្នុង comment ថែមថា “តិចទេ តែជាង១ម៉ឺនទេ តែខឹងចិត្ត ចាញ់បោកគេ”។
Leave a Reply