ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយតារាហ្វេសប៊ុកអ្នកនាង Love Riya ដែលជាអ្នកលក់ឡេដ៏ល្បីឈ្មោះមួយរូបដែលមានរូបសម្រស់ស្រស់ស្អាត មានលុយឡាន ផ្ទះវីឡា ជាពិសេសមានមុខជំនួញជាច្រើននៅក្នុងដៃទៀតផង៕ សូមរំលឹកបន្តិចផងដែរថា អ្នកនាង ធ្លាប់បានរៀបការម្តងហើយតែលែងលះគ្នាវិញ ដោយបន្សល់បាននូវកូនស្រីដ៏គួរអោយស្រលាញ់មួយគឺអូន ទែនៗ។ មិនទាន់បានប៉ុន្មានផង ស្រាប់តែអ្នកនាង Love Riya បានស្គាល់កំលោះរូបសង្ហារម្នាក់មានមុខងារជាមន្រ្តីប៉ូលីសគឺលោក ហេង គីមហៀង ហើយក៏បានរៀបអាពាហ៏ពិពាហ៏ជាមួយគ្នា តាមប្រពៃណីខ្មែរជាផ្លូវការ៕
ក្រោយៗមក ទំនាក់ទំនងជាប្តីប្រពន្ធ របស់អ្នកទំាងពីរ តែងតែបង្ហាញស្នាមញញឹម ក្តីសុខ និងមានសុភមង្គលខ្លាំងណាស់ ជាមួយ អូនទែនទែន ជាពិសេសអ្នកទាំង២ ក៏មានសមាជិកថ្មីគឺកូនប្រុស ដែលបានសម្រាល នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ ដោយជោគជ័យហើយ រំភើបពេក ស្វាមីអ្នកនាង Love Riya ក៏បង្ហោះសារថា ៖ «ថ្ងៃដែលខ្ញុំរងចាំថ្ងៃទី 12 ខែ12 ឆ្នាំ2022 វេលាម៉ោង 9:00នាទីព្រឹក រីករាយ និង សូមស្វាគមន៍ កូនប្រុសរបស់ប៉ាៗ អូនឈ្មោះ ហៀង អារីយ៉ាផាយុ ឥឡូវអូនចេញមកមើលពិភពលោកយើងហើយ លោកតា យាយ អ៊ុំ ពូ មីង សុំពាក្យជូនពរអូនម្នាក់មួយផង ប៉ាៗសូមអរគុណប្រពន្ធសម្លាញ់ខ្លាំងណាស់សម្រាប់ការលះបង់»៕
យ៉ាងណាមិញ ក្រោយសម្រាលកូនរួច អ្នកនាង Love Riya គិតច្រើនពេកដល់ថ្នាក់ឡើងយំ ហើយក៏បានធ្វើឲ្យ លោក ហេង គីមហៀង មិននៅស្ងៀមទេ ក៏បានឆ្លៀតពេលវេលា នាំភរិយា និងកូនទែន ដើរផ្សាររំសាយអារម្មណ៍។ ឃើញទង្វើរប្តីបែបនេះ Riya ក៏មិនអាចទប់ចិត្តជាប់ដែរ រហូតនិយាយពាក្យនេះចេញមកថា “ប្តីនាំដើផ្សារកុំអោយគិតច្រើនពេក”។
Leave a Reply