រំភើបជំនួស! ទីបំផុតពេជ្រ ថៃ ប្រឡងបាក់ឌុបជាប់ហើយជាពិសេសបង្ហាញមុខគូស្នេហ៏ថ្មីទៀតផង

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូន ហ្វេនៗ ក៏ដូចជា ប្រិយមិត្ត ទូទៅ ភាគច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន គឺ ពេជ្រ ថៃ នោះ ដែលជាម្ចាស់ពានរង្វាន់ក្នុង កម្មវិធីប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ កាលនោះ ពេជ្រ ថៃ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ ហ្វេនៗ របស់ខ្លួន ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។មកទល់ពេលនេះ ភាពល្បីល្បាញរបស់ ពេជ្រ ថៃ ក៏នៅតែរក្សាបានដដែល

ហើយតែងតែលេចមុខក្នុងកម្មវិធីផ្សេងៗមិនដែលដាច់ឡើយ និងមានបទចម្រៀងថ្មីៗ សុទ្ធតែពេញនិយម ចេញជាបន្តបន្ទាប់ផងដែរ ពិសេស ឲ្យលេចមុខ ពេជ្រ ថៃ ម្តងៗ អ្នកគាំទ្រ តែងតែស្រែកហ៊ោយ៉ាងខ្លាំង។ ក្រោយពីទន្ទឹងរង់ចាំ អស់រយៈពេលជិតកន្លះខែមក នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ ការប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប នៅទូទាំងរាជធានី និង ខេត្តកណ្តាល ត្រូវបានក្រសួងប្រកាសហើយ។ ដោយឡែក នៅតាមបណ្តាខេត្តនានា នឹងប្រកាសនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ នេះ។ក្នុងនោះដែរ តារាចម្រៀង ពេជ្រ ថៃ ដែលជាបេក្ខជនប្រឡងម្នាក់នៅមណ្ឌល សាកលវិទ្យាល័យ ខេត្ត បាត់ដំបង

នោះ នៅថ្ងៃប្រកាសលទ្ធផលនេះ តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ ក៏ទទួលបានលទ្ធផលល្អដោយ ពេជ្រ ថៃ បានប្រឡងជាប់បាក់ឌុបបាននិទ្ទេស C។ ក្រោយពីប្រឡងជាប់ហើយនោះ ពេជ្រ ថៃ ក៏បានបង្ហោះសារទាំងព្រលឹមភ្លាមៗថា៖ «ទីបំផុតខ្ញុំអាចធ្វើបានហើយ! #819 #C»៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *