ចូលរួមត្រេកអរផង! ស្ងាត់ៗទូច ស្រីល័ក្ខ បង្ហោះរូបមួយសន្លឹកកាន់ធៀបការ អមជាមួយសារប្លែកមួយថា

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា ក្រោយពីលែងលះអតីតស្វាមីដាច់ស្រេច និង ស្ពាយឈ្មោះជាអ្នកមេម៉ាយកូន ១ មួយរយៈធំមក ស្រាប់តែថ្មីៗនេះតារាចម្រៀង ទូច ស្រីល័ក្ខ បានធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់បានឃើញគណនីហ្វេសប៊ុករបស់នាងបង្ហោះរូបភាពត្រៀមដើរចែកធៀបរៀបការ។ដោយឡែក ជាមួយរូបភាពត្រៀមដើរចែកធៀបរៀបការនោះ ទូច ស្រីល័ក្ខ បានសរសេររៀបរាប់ថា ៖ «ធៀបការត្រូវបានបញ្ចប់នៅក្នុងនេះ អរគុណភ្ញៀវដែលមានវត្តមាននៅថ្ងៃខាងមុខ

ឆាប់ៗនេះ អរគុណលោកគ្រូនាយកសាលា ហៅ គឹម វណ្ណៈ បានជួយសម្រួលធៀបនឹងឆែកឈ្មោះភ្ញៀវ»។ការបង្ហោះរូបភាព និង សារខាងលើពីសំណាក់អ្នកនាង ទូច ស្រីល័ក្ខ នេះដែរ អ្នកនាងពុំទាន់បញ្ជាក់ឱ្យច្បាស់ថាជាមង្គលការរបស់នាង ឬ យ៉ាងណានោះទេ ហើយអ្នកនាងក៏ពុំទាន់បង្ហាញថានរណាជាកូនកំលោះដែរ។ យ៉ាងណាទោះ បីជាអ្នកនាងមិនទាន់បង្ហាញច្បាស់មែន ប៉ុន្តែប្រសិនបើជាធៀបការរបស់អ្នកនាងមែននោះ គឺមហាជនអ្នកគាំទ្រក៏ច្បាស់ក្នុងចិត្តថា

កូនកំលោះទំនងជាគ្រូបង្វឹកដែលអ្នកនាងបានបើកបង្ហាញថាជាគូស្នេហ៍ថ្មីកាលពីកន្លងទៅនោះហើយ។ជាក់ស្តែង កាលពីមួយរយៈមុនចាប់តាំងពីលែងលះអតីតស្វាមីដាច់ស្រេច តារាចម្រៀងស្រីរូបនេះតែងបណ្ដើរគ្រូបង្វឹករូបសង្ហា បង្ហាញភាពស្និទ្ធស្នាលទៅណាមកណាយ៉ាងត្រសងផ្អែមល្ហែម ធ្វើឱ្យមហាជនសង្ស័យពីទំនាក់ទំនងរបស់អ្នកទាំងពីរ ហើយក្រោយមកអ្នកនាងក៏ដាច់ចិត្តទម្លាយឱ្យមហាជនឃើញថា អ្នកនាង និង គ្រូបង្វឹករូបសង្ហាម្នាក់នោះពិតជាគូស្នេហ៍នឹងគ្នាមែន៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *